Dataset Viewer
Auto-converted to Parquet
text
stringlengths
115
58k
timestamp
stringdate
2013-05-18 15:57:31
2022-07-07 17:32:45
url
stringlengths
19
2.92k
source
stringclasses
1 value
ប្លែក​ណាស់​! មាន​របួស​ហើយ នៅ​ប្រកែក​មិន​ទៅ​ព្យាបាល – Koh Santepheap Daily ប្លែក​ណាស់​! មាន​របួស​ហើយ នៅ​ប្រកែក​មិន​ទៅ​ព្យាបាល ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​កើតឡើង​កាលពី វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​វិ​ថី​២៨ មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ។ បណ្តាល​ឲ្យ​បុរស​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ ដូច​មាននៅ​ក្នុង​រូបភាព​សន្លប់​បាត់ស្មារតី​មាន​ស្នាម​ដាច់​បបូរមាត់ ហូរ​ឈាម​ប្រឡាក់​ជោគ​ជាំ​ពេញ​ខ្លួនប្រាណ ។ ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​បាន​មក​ដល់ តែ​បុរស​រង​គ្រោះ​បានដឹង​ខ្លួន​ឡើង​វិញ ប្រកែក​មិន​ទៅ​ព្យាបាល​ធ្វើ​ឲ្យ​បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន ហាក់​មានការ​ហួសចិត្ត​ជាមួយ​បុរស​រង​គ្រោះ ។ ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​បាន​រង​ការ​ខូចខាត​មួយ​កំណាត់​ខាង​មុខ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដឹក​យក​ទៅ​រក្សា​ទុក ហើយ​រថយន្ត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​រត់គេច​ខ្លួន​បាត់ ដោយ​សុវត្ថិភាព ដែល​មិន​បង្ក​ការ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ៕
2020/11/29 13:31:15
https://kohsantepheapdaily.com.kh/article/594366.html
mC4
ប្លែកៗ ៖ពេជ្រ សោភា ចង់បាន​អ្នក​គាំទ្រច្រើន ហ៊ាន – YouFeed ប្លែកៗ ៖ពេជ្រ សោភា ចង់បាន​អ្នក​គាំទ្រច្រើន ហ៊ាន youfeed | February 22, 2018 | Uncategorized, សង្គម, សិល្បៈ | No Comments ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «​លើសពី​មិត្ត ១០០ ឆ្នាំ​» គឺជា​បទ​ថ្មី​របស់​តារាចម្រៀង​ល្បីឈ្មោះ ពេជ្រ សោភា ដែល​ទើបតែ​បង្ហោះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ តែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​ហ្វេ​ស​ប៊ុ​ក និង លើ​​យូ​ធូប ពី​អ្នកទស្សនា​រាប់ម៉ឺន​នាក់​ក្នុង​រយៈពេល​ដ៏​ខ្លី ។ ​តាមរយៈ​សំនៀង​ដ៏​ពីរោះ​គ្រលួច​ស៊ី​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ ស្នេហា​ថ្មោងថ្មី​កើតចេញពី​មិត្តភាព មាន​ទាំង​ភាព​រំភើប​រីករាយ ការ​ប្រចណ្ឌ​អន់ចិត្ត និង យល់ច្រឡំ​គ្នា ធ្វើ​ឲ្យ​បទ​ចម្រៀង​មួយ​បទ​នេះ​ពីរោះ​ចាក់​ដោត​បេះដូង​យុវវ័យ អត្ថន័យ​ពីបទ «​មិត្ត ១០០ ឆ្នាំ ដែល​បានចេញ​កាលពី​ឆ្នាំទៅ ដែល​ធ្លាប់​ផ្ទុះ​ការគាំទ្រ​ម្តង​រួចមកហើយ ។ គេ​សង្កេតឃើញថា ទោះបី​ជាមាន​វ័យ​ជាង​សាមសិប​ឆ្នាំ​ហើយក៏​ដោយ ក៏​អ្នកនាង ពេជ្រ សោភា មើលទៅ​នៅតែ​ស្រស់ស្អាត ជាមួយនឹង​ស្តាយ​តុបតែង​ខ្លួន​បែប​យុវវ័យ និង ប្រើ​ទូរស័ព្ទ​ទំនើប​ម៉ាក OPPO ពណ៌​ក្រហម ស្រស់ស្អាត​មិន​ចាញ់​តារា​ក្មេងៗ​ជំនាន់​ក្រោយ​នោះឡើយ មើលទៅ​ស័ក្តិសម​យ៉ាងខ្លាំង​ជាមួយ​លោក ឆឹ​ម សក្កដា ដ៏​ស្រស់​សង្ហា ដែល​ប្រើ​ទូរស័ព្ទ​ម៉ាក OPPO ពណ៌​ខ្មៅ ដែលមាន​កា​ម៉េ​រ៉ា​ភ្ជាប់​ជា មួយ​មុខងារ A.I Beauty ដ៏​ទំនើប​ផងដែរ ។ ​គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន OPPO ដែលជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ផលិត​បទ​ចម្រៀង​ពីរោះៗ បី​បទ​រួចមកហើយ និង ផ្ទុះ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​យុវវ័យ ក្នុងនោះ​មាន​បទ «​មិត្ត​១០០ ឆ្នាំ​» ច្រៀង​ដោយ​អ្នកនាង ពេជ្រ សោភា បទ «​សាក​ស្រឡាញ់គ្នា​បានទេ ?» ច្រៀង​ដោយ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង Step និង បទ «​លើសពី​មិត្ត ១០០ ឆ្នាំ​» ច្រៀង​ដោយ​អ្នកនាង ពេជ្រ សោភា ដែល​ទើបនឹង​ចេញ​ថ្មី ក្នុងនោះដែរកញ្ញា​ពេជ្រសោភាបា​ន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួនថា៖ អ្នកទាំងគ្នានឹងឈ្នះរង្វាន់ #OPPOF5 មួយគ្រឿងអ្នកណា​ច្រៀង​​coverបទលើសពីមិត្ត១០០ឆ្នាំ ហើយ​មាន​អ្នក​ចូលស្តាប់ច្រើនជាងគេនឹងឈ្នះoppoF5ចាប់ផនតើមពីរថ្ងៃទៅ យើងនឹងរកឈ្នះត្រឹមថ្ងៃទី០៨.ខែមិនា ឆ្នាំ២០១៨៕
2019/02/16 12:30:53
http://youfeed.net/archives/27
mC4
ពលរដ្ឋនៅផ្លូវ២៧១ សូមឲ្យសាលា រាជធានីភ្នំពេញ គិតឡើងវិញ រឿងរបាំងផ្លូវ | KHTOEM Homeព័ត៌មានក្នុងស្រុកContent ពលរដ្ឋនៅផ្លូវ២៧១ សូមឲ្យសាលា រាជធានីភ្នំពេញ គិតឡើងវិញ រឿងរបាំងផ្លូវ ភ្នំពេញ៖ រឿងរបាំងផ្លូវ២៧១ ដែលសាលរាជធានីភ្នំពេញ បានដាក់ ក្នុងគោលបំណងដើម្បី បញ្ចៀសនូវការកក់ស្ទះ នៃការធ្វើដំណើរ ចរាចរណ៍របស់ពលរដ្ឋ ប៉ុន្តែវាហាក់ដូចជាគ្មាន ប្រសិទ្ធភាព ផ្ទុយទៅវិញ បែរជាបណ្តាលឲ្យមាន ការកកស្ទះជាងមុន ពិបាកទំាងការធ្វើដំណើរ ខាតពេល និងខាតថវិកាថែមទៀតផង។ ពលរដ្ឋដែលរស់នៅផ្លូវ តាមបណ្តោយផ្លូវនេះ បានប្រាប់ដល់មជ្ឈមណ្ឌល ព័ត៌មាននដើមអម្ពិល ពំានាំនូវសារនេះ ទៅកាន់អាជ្ញាធរ ក៏ដូចជាសាលារាជធានី ស្នើសុំឲ្យសាលារាជធានីភ្នំពេញ គិតឡើងវិញរឿងរបាំងផ្លូវនេះ ដោយឲ្យមន្ត្រីរបស់ខ្លួនដែល ពាក់ព័ន្ធនឹងការងារមួយនេះ ចុះសង្កេតផ្ទាល់ថា វាមានផលវិជ្ជមាន និងអវិជ្ជមានយ៉ាងដូចម្តេចខ្លះ ក្រោយដាក់របាំងផ្លូវនេះ ឲ្យប្រជាជនប្រើប្រាស់។ តាមពិតពលរដ្ឋមិនមែន ធ្វើការរិះគុណនោះទេ ប៉ុន្តែជាព័ត៌មាន និងជាសារមួយ ផ្ញើទៅអាជ្ញាធរ ដើម្បីសិក្សាឡើងវិញ អំពីបញ្ហាចរាចរណ៍ តាមដងផ្លូវ៧២១នេះ ធ្វើយ៉ាងអាចឲ្យដំណើ់រ ការស្រួលដូចមុន មុនពេលដែល ដាក់រនាំងដែកនេះ ការធ្វើដំណើរស្ទះដែរ ប៉ុន្តែមិនយូនោះទេ ព្រោះអ្នកធ្វើដំណើរ អាចបត់ឆ្វេង បត់ស្តំា តាមផ្លូវកាត់ទទឹងមួយ ចំនួនដោយស្រួល ប៉ុន្តែនៅពេលមានរនាំង ចែកទ្រូងផ្លូវនេះ ការបញ្ចៀសតាមផ្លូវកាត់ទទឹង មានការពិបាក ហើយសំខាន់ជានេះទៅទៀត គឺស្ទះខ្លំាងនៅតាមផ្លូវ កាត់ទទឹងនេះតែម្តង។ ពលរដ្ឋនាំគ្នាស្វាគមន៍ ចំពោះការបែកចែកទ្រូងផ្លូវ និងរនាំងចែកផ្លូវដែលអាជ្ញាធរ ដាក់ក្នុងបំណងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទះ ប៉ុន្តែមុននិងដាក់ក៏ សូមធ្វើការសិក្សា ឲ្យបានច្បាស់លាស់ផង ព្រោះថាផ្លូវខ្លះដាក់ទៅ មិនបានជាប្រយោជន៍ ដល់ពលរដ្ឋ ប៉ុន្តែបង្កការកកស្ទះ នំាឲ្យកើតការរំខាន ក្នុងការធ្វើដំណើរទៅវិញ តួយ៉ាងដូចផ្លូវលេខ ២៧១នេះស្រាប់។ ក្រុមប្រជាពលរដ្ឋមួយចំនួន បានលើកឡើង ស្រដៀងគ្នាថា "សព្វថ្ងៃនេះ អ្នកដែលធ្វើដំណើរ តាមបណ្តោយផ្លូវ២៧១ ធុញទ្រាន់ ដោយខាតបង់ ទាំងពេលវេលា និងថវិកា ដោយស្ទះរាប់ម៉ោងតែម្តង បើសិនជាធ្វើដំណើរពីស្ពាន អាកាសក្បាលថ្នល់ ទៅស្ពានអាកាសស្ទឹងមានជ័យ ឬបញ្ច្រាស់ពីទិសដៅនេះ ក៏ដូចគ្នាដែរ ភាគច្រើនការកក ស្ទះកកកុញនេះ គឺនៅព្រឹកឡើង ពេលរសៀល និងពេលល្ងាច ដែលជាពេលវេលាមន្ត្រីរាជការ និងប្រជាពលរដ្ឋចេញ និងចូលធ្វើការងារ និងរៀនសូត្រ" ។ ពលរដ្ឋក៏បានស្នើសុំ សូមអាជ្ញាធរជួយមើល របាំងកាត់ទទឹងផ្លូវ ២៧១ ម្តុំមុខវត្តសន្សំកុសល និងម្តុំកែងផ្លូវលេខ៤៨០ ក៏ដូចជាផ្លូវមួយចំនួន ទៀតផងដែរថា ការដាក់របាំង កាត់ទទឹងផ្លូវ គឺជាមធ្យោបាយមួយដ៏ល្អ ក្នុងការបញ្ឈប់ការស្ទះចរចារណ៍ ប៉ុន្តែចម្លែកតែរបាំង កាត់ទទឹងផ្លូវ២៧១ ដែលចាប់ពីម្តុំមុខ វត្តសន្សំកុសលទេ ម្តុំផ្លូវលេខ៤៨០ គឺដាក់ហើយមានការ កកស្ទះលើសដើម។ មុនពេលមានរបាំងនេះ គឺស្ទះតែមុខច្រកចូលវត្តសន្សំ កុសលតែមួយកន្លែងទេ ដោយឡែកនៅផ្លូវលេខ៤៨០ គឺមិនដែរស្ទះនោះទេ តែក្រោយពេលដាក់ របាំងហើយ គឺមានការកកស្ទះ ជាច្រើនកន្លែង ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច របាំងនេះគឺមានប្រវែង ជាងមួយគីឡូម៉ែត្រ (ពីការាស់សាំងតូតាល់ ដល់ច្រកចូលវត្តដំបូកខ្ពស់) តែមានច្រកឆ្លងកាត់តែ២កន្លែងទេ ដូច្នេះមិនគ្រប់គ្រាន់ឲ្យ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅម្តុំវត្តសន្សំកុសល វត្តដំបូងខ្ពស់ និងអ្នកឆ្លងកាត់ទៅផ្លូវ៣៧១ ឬចំការដូង ប្រើប្រាស់ទេ។ ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើលផង ហើយសំណូមពរដោយ ដាក់របាំងកាត់ទទឹងផ្លូវ ដូចមុនពេលធ្វើការ ជុសជួលផ្លូវ២៧១នេះ!។ ដោយឡែកនៅម្តុំ មុខវត្តទួលទំពូង តាមបណ្តាលផ្លូវម៉ៅសេទុង ក៏ដូច្នេះដែរ មុនពេលដាក់រនាំងកាត់ទទឹង ដូចជាមិនសូវស្ទះនោះទេ ប៉ុន្តែពេលដាក់រនាំង បែងចែកទ្រូងផ្លូវនេះ ធ្វើឲ្យមានការកកស្ទះ ចាប់ពីរបងវត្តរហូតដល់ ស្តុបមុខសាលាខណ្ឌ ម្យ៉ាងទៀតការដាក់រនាំង បែកចែកទ្រូងផ្លូវនេះ គ្មានប្រសិទ្ធ ពលរដ្ឋក៏អំពាវនាវ និងស្នើឲ្យអាជ្ញាធរ ជួយដករនាំចែកទ្រូង ផ្លូវប្រមាណប្រឡោះ នៅខាងមុខវត្តទួលទំពូង ដើម្បីឲ្យពួកគាត់ងាយស្រួល ក្នុងការធ្វើដំណើរ ក៏ដូចជាកាត់បន្ថយ ការកកស្ទះផងដែរ៕ ពលរដ្ឋនៅផ្លូវ២៧១ សូមឲ្យសាលា រាជធានីភ្នំពេញ គិតឡើងវិញ រឿងរបាំងផ្លូវ已关闭评论 Tags:គ្រោះថ្នាក់ចរាចរណ៍ប្រយោជន៍ពិបាកភ្នំពេញរាជធានីសិក្សាអាជ្ញាធរ Post-Navស្វែងរក​មូលនិធិ​សង់​អាស្រម​បណ្ណាល័យ គង្គ ប៊ុន​ឈឿន នៅ​កំពង់ស្ពឺ​Post-next ស្រវឹងស្រា ហែលទឹកលេង នៅត្រពាំង ស្ទឹងព្រែកត្នោត លង់ស្លាប់ 文章导航
2017/03/26 17:25:04
http://www.khtoem.com/225133.html
mC4
មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​អ.ស.ប​ជំរុញ​រដ្ឋាភិបាល​បញ្ឈប់​បង្ក​ការ​លំបាក | KHTOEM Homeព័ត៌មានក្នុងស្រុកContent មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​អ.ស.ប​ជំរុញ​រដ្ឋាភិបាល​បញ្ឈប់​បង្ក​ការ​លំបាក Facebook មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ស្នើ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​បង្ក​ការ​លំបាក​ដល់​បក្ស​ប្រឆាំង។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត នៃ​ព្រឹទ្ធសភា លោក គង់ គាំ ជាមួយ អ្នកស្រី រ៉ូណា ស្មីត នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា។ ក្រោយ​ពី​បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង នៃ​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង កាល​ពី​ថ្ងៃ​ទី​២៣ មីនា នៅ​ថ្ងៃ​ទី​២៤ មីនា អ្នកស្រី រ៉ូណា ស្មីត បាន​ជួប​ប្រជុំ​ជាមួយ លោក គង់ គាំ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង នៃ​ព្រឹទ្ធសភា ដែល​មក​ពី​គណបក្ស​ប្រឆាំង​ដូច​គ្នា។ លោក គង់ គាំ ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ អ្នកស្រី រ៉ូណា ស្មីត លោក​បាន​លើក​ឡើង​ពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​សម្ដែង​មតិ​របស់​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា មក​ពី​បក្ស​ប្រឆាំង ក្នុង​នោះ​ក៏​មាន​ករណី​របស់​សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែល​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា មក​ពី​បក្ស​កាន់​អំណាច​បោះឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​សភា ហើយ​ពេល​នេះ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​សម្ដែង​មតិ​របស់​ខ្លួន។ លោក គង់ គាំ ប្រាប់ អ្នកស្រី រ៉ូណា ស្មីត បន្ថែម​ថា ក្នុង​ករណី​ចាប់​ខ្លួន លោក ហុង សុខហួរ នេះ គឺ​ដោយសារ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ព្រឹទ្ធសភា បាន​ទទួល​សម្ពាធ​ពី​រដ្ឋាភិបាល៖ «យើង​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ពី​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ នីតិវិធី​ដែល​ធ្វើ​ចំពោះ លោក ហុង សុខហួរ គឺ​មិន​រក្សា​នូវ​នីតិវិធី​នីតិប្បញ្ញត្តិ​ឯករាជ្យ​ពី​នីតិប្រតិបត្តិ​នោះ​ទេ ហាក់​ទទួល​ឥទ្ធិពល និង​សម្ពាធ​យ៉ាង​រហ័ស មិន​ទុក​ពេល​ឲ្យ​ឆ្លើយ​តប មិន​ទុក​ពេល​ឲ្យ​កែ​តម្រូវ មិន​ទុក​ពេល​ឲ្យ​បង្កើត​គណៈកម្មការ​ស្វែងរក​ការ​ពិត​ជុំវិញ​ការ​ចោទ​ប្រកាន់​លើ លោក ហុង សុខហួរ»។ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ លោក គង់ គាំ អ្នកស្រី រ៉ូណា ស្មីត ពិភាក្សា​អំពី​សេរី​សម្ដែង​មតិ សេរីភាព​ជួប​ប្រជុំ និង​បាតុកម្ម​ដោយ​សន្តិវិធី សិទ្ធិ​ជនជាតិ​ដើម និង​ឯករាជ​ភាព​របស់​តុលាការ ជាដើម។ មុន​នឹង​ជួប​ប្រជុំ​ជាមួយ លោក គង់ គាំ អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ។ ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ជជែក​ពី​នីតិវិធី​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា ពី​វិធានការ​របស់​ព្រឹទ្ធសភា ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​នានា ដើម្បី​ឲ្យ​ស្រប​តាម​ការ​គោរព​សិទ្ធិ​មនុស្ស ពី​សេរីភាព​សម្ដែង​មតិ ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ពី​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ អ្នកស្រី រ៉ូណា ស្មីត ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ បាន​ពន្យល់​អ្នកស្រី​ពី​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​សំណុំ​រឿង​របស់ លោក ហុង សុខហួរ ព្រម​ទាំង​ពី​នីតិវិធី​នៃ​ការ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​រូប​នេះ ដែល លោក សាយ ឈុំ អះអាង​ថា បាន​ធ្វើ​ឡើង​ដោយ​ស្រប​តាម​ផ្លូវ​ច្បាប់៖ «គាត់​ចង់​ដឹង​តែ​ផ្លូវ​ច្បាប់​ទេ សម្ដេច​បាន​ជម្រាប​ហើយ​ថា​វា​ផុត​ដៃ​ព្រឹទ្ធសភា​ទៅ​ហើយ គឺ​នៅ​លើ​សមត្ថកិច្ច​របស់​តុលាការ និង​ក្រសួង​មហាផ្ទៃ។ អ៊ីចឹង​ស្ថាប័ន​ទាំង​ពីរ គឺ​ជា​អ្នក​អនុវត្ត បើ​គាត់​ចង់​ដឹង​ហេតុផល​អ្វី​ផ្សេង​ទៀត គឺ​ទៅ​ក្រសួង​ទៅ ប៉ុន្តែ​គាត់​អត់​និយាយ​ថា​ពិចារណា​ឡើង​វិញ​អ្វី​ឡើយ គឺ​គាត់​និយាយ​តែ​ពី​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ទេ»។ ក្រៅ​ពី​ជួប លោក សាយ ឈុំ និង​លោក គង់ គាំ នៅ​ថ្ងៃ​ទី​២៤ មីនា ដដែល អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ផង​ដែរ។ ដោយឡែក​នៅ​ថ្ងៃ​ទី​២៥ មីនា អ្នកស្រី រ៉ូណា ស្មីត នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា។ មន្ត្រី​ទំនាក់ទំនង​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា នៅ​លើក​នេះ អ្នកស្រី រ៉ូណា ស្មីត នឹង​មិន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នោះ​ទេ៕ មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​អ.ស.ប​ជំរុញ​រដ្ឋាភិបាល​បញ្ឈប់​បង្ក​ការ​លំបាក已关闭评论 Tags:facebookកម្ពុជាក្រសួងគណបក្សចោទ​ប្រកាន់​ច្បាប់ជម្លោះ​តុលាការធនាគារបោះឆ្នោតប្រជុំប្រធានពិសេស​វិធីសង្គ្រោះ​ជាតិសម រង្ស៊ីសមត្ថកិច្ចហ៊ុន សែន​ជម្លោះ​ប្រឆាំង
2016/10/27 21:02:03
http://www.khtoem.com/256364.html
mC4
ប្រមុខការទូតកម្ពុជាអរគុណដល់រដ្ឋាភិបាលជប៉ុនដែលនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា – ក្រសួងព័ត៌មាន ប្រមុខការទូតកម្ពុជាអរគុណដល់រដ្ឋាភិបាលជប៉ុនដែលនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ចេញផ្សាយ ថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2020 MC ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ដើម្បីផ្តល់លទ្ធភាពឲ្យកម្ពុជានៅតែបន្តកិច្ចអភិវឌ្ឍន៍ប្រទេស និងការកសាងជាតិឲ្យកាន់តែ រីក ចំរើនបើទោះបី ជួបវិបត្តិជម្ងឺកូវីដ១៩ក៏ដោយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ខណៈដែលប្រទេសនៅជុំវិញពិភពលោក រួមទាំងជប៉ុនផង កំពុងប្រឈមនឹងការលំបាកខ្លាំង ផ្នែកសេដ្ឋកិច្ចនិងភាពមិនប្រាកដប្រជា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលជប៉ុននៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសឯកឧត្តមដែលបានអញ្ជើញចុះហត្ថលេខាជាមួយ ឯកឧត្តម មិកាមិ ឯកអគ្គរាជទូត លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១លានយ៉េន ស្មើនឹងប្រមាណ ៤១,៤ លានដុល្លារអាមេរិក ដែលបានផ្ដល់ដោយរដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៣ ដូចជា៖ * ទឹកប្រាក់ចំនួន ៣៤៨លានយ៉េន ប្រមាណ ៣,២លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់មន្រ្តីកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន។ * ទឹកប្រាក់ចំនួន ២.១៥៣លានយ៉េន ប្រមាណ ១៩,៨លានដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរឡើងនៃមណ្ឌលសុខភាព សម្ភារវេជ្ជសាស្រ្ត និងសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប។* ទឹកប្រាក់ចំនួន ២.០០០លានយ៉េន ប្រមាណ ១៨,៤លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ឯកឧត្តមថ្លែងថា ជំនួយដែលបានចុះហត្ថលេខា នៅថ្ងៃនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាព និងគុណភាពផ្នែកធនធានមនុស្សរបស់យើង ដើម្បីឈានទៅសម្រេចបានពិពិធកម្មសេដ្ឋកិច្ច និងសេចក្តីប្រាថ្នារបស់យើង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ឯកឧត្តមបានថ្លែងអំណរគុណ ឯកឧត្តមឯកអគ្គរាជទូត មិកាមិ និងក្រុមការងាររបស់ឯកឧត្តមនៅកម្ពុជា សម្រាប់ការគាំទ្រ និងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសជប៉ុន និងកម្ពុជា។ បើតាមឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានការណ៍លំបាកនេះបានយ៉ាងល្អ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចបន្តសហប្រតិបត្តិការ ដើម្បីជម្នះរាល់ឧបសគ្គរួមរបស់យើងនាពេលខាងមុខ៕
2020/10/25 20:22:45
https://www.information.gov.kh/detail/449148
mC4
ទោះបីជាស្ថានភាពជំងឺ កូវីដ19 កំពុងរីករាលដាលជាសកលយ៉ាងណាក៏ដោយក៏ ស្ថានភាពការស្ថាបនាផ្លូវថ្នល់ ដំណើរការយ៉ាងមមាញឹកជាធម្មតា នៅខេត្តព្រះសីហនុ | Cam Asia News Home ព័ត៌មានជាតិ ទោះបីជាស្ថានភាពជំងឺ កូវីដ19 កំពុងរីករាលដាលជាសកលយ៉ាងណាក៏ដោយក៏ ស្ថានភាពការស្ថាបនាផ្លូវថ្នល់ ដំណើរការយ៉ាងមមាញឹកជាធម្មតា នៅខេត្តព្រះសីហនុ ទោះបីជាស្ថានភាពជំងឺ កូវីដ19 កំពុងរីករាលដាលជាសកលយ៉ាងណាក៏ដោយក៏ ស្ថានភាពការស្ថាបនាផ្លូវថ្នល់ ដំណើរការយ៉ាងមមាញឹកជាធម្មតា នៅខេត្តព្រះសីហនុ (ព្រះសីហនុ)៖ មកដល់នាពេលបច្ចុប្បន្ននេះ ស្ថានភាពការស្ថាបនាផ្លូវ ទាំង ៣៤ ខ្សែ ដែលរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា ក្នុងការស្ថាបនាកែលម្អសោភ័ណភាពនិងបរិស្ថានតំបន់ឆ្នេរក្រុង ព្រះសីហនុ បាននិងកំពុងដំណើរការយ៉ាងមមាញឹកទោះបីជា ស្ថានភាព ជំងឺកូវីដ 19 កំពុងរីករាលដាលជាសកលនៅទូទាំងពិភពលោកហើយ ព្រះរាជាណាចក្រកម្ពុជាក៏ ជួបបញ្ហាជំងឺនេះដែរ តែទោះជាយ៉ាងណា ក្រុមការងារស្ថាបនាអភិវឌ្ឍន៍ខេត្តនៅតែបន្តសកម្មភាពរបស់ខ្លួន យ៉ាងមមាញឹកជាធម្មតា។ នេះបើតាមការឲ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថានៅរសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយលោកក៏បានបន្ថែមថាសម្រាប់ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ គឺមាន ៨ ក្រុមហ៊ុនមកដល់ពេលនេះ ការចាក់បេតុងបានរួចរាល់ 100% និង កំពុងបន្តក្រាលខឿនថ្មក្រានីត រួចរាល់ក្នុងរង្វង់ពីរជាង 70%- 90% កម្រាលថ្មក្រានីត បានជាង 60% – 90% បំពាក់អំពូលភ្លើង បានជាង 69%-90% បង្គោលភ្លើង បានជាង 90% – 100% ដាំដើមឈើ បានជាង 22% -70%ភាគរយ និងលូរណបបានជាង 80%- 100% នឹងនៅបំពាក់កាមេរ៉ាសុវត្ថិភាព គូសគំនូសចរាចរណ៍ រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍ និង អនាម័យ បរិស្ថាន តំបន់ឆ្នេរ ឲ្យមានសោភ័ណភាពនិងមានភាពងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងកម្សាន្ត។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តក៏បានបញ្ជាក់បន្ថែមទៀតថា ទោះបីមានឧបសគ្គដោយសារជំងឺ កូវីដ19 យ៉ាងណាក៏ដោយក៏សកម្មភាពក្រុមការងារស្ថាបនា នៅតែបន្តដោយមិនមាន ការឈប់សម្រាកសកម្មភាពនោះឡើយ ហើយនៅក្នុងរង្វង់ខែ ១២ ឆ្នាំ ២០២០ នេះនឹង រៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ២៤ ខ្សែនឹងឲ្យរួចរាល់ នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ នាពេលខាងមុខនេះផងដែរ៕ ទីតំាងដែលបានផ្អាកការរៀន និងបង្រៀនបណ្តោះអាសន្ន គណៈគ្រប់គ្រងសាលាត្រូវបន្តអនុវត្តន៍បង្រៀនតាមអនឡាញ អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យមើលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកភ្នំស្រុក បណ្តាប្រទេសនៅអាស៊ានផ្តល់ជំនួយដល់ប្រជាជនដែលរងគ្រោះដោយសារជំងឺរាតត្បាតនៅក្នុងប្រទេសអាហ្សង់ទីន បុរសម្នាក់ ឆក់ខ្សែភ្លើង ក្រោយពេលដឹកតាមម៉ូតូយកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់មក ក្រុមគ្រូពេទ្យពិនិត្យឃើញថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបខាងមន្ទីរពេទ្យ ប្រគល់សពឲ្យក្រុមគ្រួសារដឹកតាមម៉ូតូយកត្រឡប់ទៅផ្ទះ វិញ គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ម្ចាស់រថយន្តពីរគ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចក្តាឡីស័ក បបួលគ្នាទៅរកត្រីឃើញម៉ូតូគេចតទុកចោលទំនងស្ងាត់ លួចជិះមកបញ្ចាំនៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាប់វាយខ្នោះ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនដល់បុគ្គលិក-មន្ត្រីរាជការនៃមន្ទីរព័ត៌មាន ដែលកំពុងធ្វើចត្តាឡីស័ក និងចុះពិនិត្យដំណើរការនៃការផ្សាយរបស់វិទ្យុ និងទូរទស្សន៍ជាតិ ខេត្តកំពង់ចាម
2021/10/18 10:58:15
http://www.camasianews.com/archives/10142
mC4
រូបឯកសារ៖ បដាគណបក្សប្រជាជនកម្ពុជា នៅលើដងផ្លូវមួយនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​បញ្ចូល​សមាជិក​ចំនួន​៧រូប​បន្ថែម​ទៀត​ទៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ ​ដែល​សមាជិក​ទាំង​នោះ​ភាគ​ច្រើន​ជា​មេទ័ព​កំពូលៗ​របស់​កម្ពុជា​ និង​ម្នាក់​ជា​កូនប្រុស​ច្បង​របស់​លោក​ហ៊ុន សែន។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​បីថ្ងៃ​ ​បក្ស​កាន់​អំណាច​បាន​សម្រេច​បោះឆ្នោត​បញ្ចូល​សមាជិក​អចិន្រ្តៃយ៍​ថ្មី​ចំនួន​៧រូប​ថែម​ទៀត​ទៅ​ក្នុង​គណបក្ស។​ នេះ​បើ​តាម​ការផ្សាយ​របស់​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា។ ​សមាជិក​អចិន្រ្តៃយ៍​ថ្មី​ទាំង៧រូប​នោះ​រួមមាន​ ​លោក​ ​ជា សុផារ៉ា​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ​លោក​ ​អូន ព័ន្ធមុនីរ័ត្ន​ ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​ ​វង្ស ពិសេន​ ​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ​លោក​ ​សៅ សុខា​ ​អគ្គ​មេបញ្ជាការ​រង​ ​កង​យោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​លោក​ ​ឥត សារ៉ាត់​ ​នាយ​សេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ​ ​និង​លោក​ហ៊ុន ម៉ាណែត​ ​មេបញ្ជាការ​កងទ័ព​ជើងគោក​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន។ រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧។ ​លោក​ហ៊ុន ម៉ាណែត​ ​ត្រូវ​បានលោក​ហ៊ុន សែន ដែល​ជា​ឳពុក​ប្រកាស​ថា​ ​លោក​ហ៊ុន​ ​ម៉ាណែ​ត​ ​អាច​នឹង​ក្លាយ​ជា​មេដឹកនាំ​បន្ត​ពី​លោក។ ​ចំណែក​លោក​ ​សៅ សុខា ដែល​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​Human Rights Watch​ ​ចាត់​បញ្ចូល​ជា​ឧត្តមសេនីយ៍​មួយ​រូប​ក្នុងចំណោម​ ​«ឧត្តមសេនីយ៍​ទុច្ចរិត​ទាំង​១២រូប​របស់​កម្ពុជា»​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​ ​និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ​លោក​ ​អូន​ ​ព័ន្ធមុនី​រ័ត្ន​ ​និង​លោកប្រាក់ សុខុន​ ​គឺជា​អ្នក​ចូលរួម​ក្នុង​ការស្ទង់មតិ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ ​អំពី​ប្រជាប្រិយ​ ​និង​ការ​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាល​ពី​ឆ្នាំ២០១៦។​ ​នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម​ ​រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ឆ្នាំ២០១៧។​ ​សារ​បែក​ធ្លាយ​នោះ​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ថា​ ​មហាជន​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​មាន​ចំនួន​៦៣ភាគរយ​ ​ខណៈ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មាន​ចំនួន៨២ភាគរយ។ ​លោក​ ​មាស នី​ ​អ្នកវិភាគ​ពី​ការ​វិវត្ត​សង្គម​ ​និង​នយោបាយ​ ​ប្រាប់​ ​VOA​ ​ថា​ការ​បន្ថែម​សមាជិក​អចិន្ត្រៃយ៍​ទៅ​ក្នុង​គណបក្ស​ដែល​ភាគច្រើន​ជា​មេដឹកនាំ​ក្នុង​ជួរ​កងទ័ព​នេះ​ ​នឹង​ធ្វើឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​កាន់តែ​រឹងមាំ​ក្នុង​ការគ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស។ លោក​បន្ថែម​ថា​ ​ការ​បន្ថែម​នេះ​ក៏​បង្ហាញ​អំពី​ក្តី​បារម្ភ​ចំពោះ​អនាគត​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​និង​អំពី​ភាព​មិន​ឯករាជ្យ​របស់​កងទ័ព​ផង​ដែរ។ «បើសិនជា​យើង​វិល​មក​មើល​អ្វី​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ ​ហើយ​បើ​យើង​ដើរ​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ ​គឺ​ការ​វិវត្ត​នេះ​វា​ជា​ការ​ព្រួយបារម្ភ​មួយ​សម្រាប់​អនាគត​នៃ​ប្រជាធិប​តេយ្យ​ក្នុង​ប្រ​ទេស​កម្ពុជា។​ ​យើង​ដឹង​ហើយ​ថា​កាលណា​កងទ័ព​មិន​មាន​ឯករាជ្យ​ ​ហើយ​កងទ័ព​បាន​ចូល​ទៅ​ក្នុង​សមាជិក​គណបក្ស​នយោបាយ​ ​អ៊ីចឹង​ចង់​មិន​ចង់​គឺ​កងទ័ព​ហ្នឹង​ត្រូវតែ​ជា​កងទ័ព​របស់​បក្ស​នា​ពេល​ខាង​មុខ​ ​មិនមែន​ជា​កងទ័ព​ជាតិ»។ ​ក្រៅពី​ការ​បញ្ចូល​សមាជិក​អចិន្រ្តៃយ៍​គណបក្ស​ចំនួន​៧រូប​បន្ថែម​ ​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​មួយ​នេះ​ ​ក៏បាន​សម្រេច​ជ្រើសតាំង​លោក​ ​ហ៊ុន​ ​ម៉ានី​ ​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ស្ពឺ​ ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​មាន​សមាជិក​រាប់​ម៉ឺន​នាក់​ ​ព្រម​ទាំង​ជា​កូនប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ផង​នោះ ឲ្យ​ធ្វើជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល។ ​បន្ទាប់​ពី​បញ្ចូល​សមាជិក​អចិន្រ្តៃយ៍​ថ្មី​ទាំង៧រូប​បន្ថែម​ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាគ​ណបក្ស​កាន់​អំណាច​ជិត​៤ទសវត្សរ៍​មក​ហើយ​នោះ​ ​មាន​សមាជិក​អចិន្រ្តៃយ៍​សរុប​ទាំងអស់​ចំនួន​៣៧​រូប​ ​បន្ទាប់ពី​អតីត​សមាជិក​អចិន្រ្តៃយ៍​សំខាន់ៗ​មួយ​ចំនួន​បាន​ទទួល​មរណភាព​ ​ដែល​រួមមាន​លោក​ ជា​ ​ស៊ីម​ ​លោក​ ​សាយ ភូថង​ ​លោក​ ​សុខ អាន​ ​និង​លោក​ ​នៃ ប៉េណា​ ​ជាដើម។ ​គណបក្ស​នេះ​ក៏​មាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ចំនួន​៨៦៥រូប​ ​ដោយ​សមាសភាព​គណៈកម្មាធិការ​កណ្ដាល​បច្ចុប្បន្ន​ ​រួមមាន​សមាជិក​ចាស់​វស្សា​ជាន់ខ្ពស់​របស់​គណបក្ស​ ​ក្រុម​មន្ត្រី​ជំនាន់​ក្រោយ​ដែល​ជា​កូន​មន្ត្រី​ជំនាន់​ទីមួយ​ ​មន្ត្រី​រាជការ​ជាន់ខ្ពស់​ក្នុង​ស្ថាប័នរដ្ឋ​ ​ក្រុម​បញ្ញាវ័ន្ត​ក្នុង​ស្ថាប័ន​សិក្សា​ ​ក្រុម​អ្នក​សារ​ព័ត៌មាន​ ​អភិបាល​ខេត្ត​-​រាជធានី​ ​និង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​នៃ​រចនាសម្ព័ន្ធ​សន្តិសុខ​ ​និង​យោធា​របស់​ប្រទេស៕
2022/05/18 22:19:52
https://khmer.voanews.com/a/cpp-congress-adds-hun-sen-eldest-son-and-six-members-to-party-permanent-committee/4709101.html
mC4
បើសិនជាអ្នកមានស្នាមនេះ​សូមទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះថាវាគឺរោគសញ្ញានៃជម្ងឺមួយ | KHTOEM HomeសុខភាពContent បើសិនជាអ្នកមានស្នាមនេះ​សូមទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះថាវាគឺរោគសញ្ញានៃជម្ងឺមួយ ចំពោះការអង្កេតមើលរូបរាងកាយរបស់ក្មេងគឺពិតជាពិបាកខ្លាំងណាស់ព្រោះថា ពួកគេតែងតែធំឡើងៗជារៀងរាល់ឆ្នាំ ។ តើអក្នមានឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាវាទាក់ទងទៅនឹងការអង្កេតលើរូបរាងកាយរបស់ក្មេងៗ ឬកូនៗរបស់អ្នកទៅវិញ? ពិតណាស់ ព្រោះថាកុមារហើយនិងក្មេងវ័យជំទង់ភាគច្រើនអាចមានស្នាមខ្មៅ ចម្លែកដែលអ្នកគិតថាវាជាក្អែលតែតាមពិតមិនមែនោះឡើយដែលបានប្រឈមមុខខ្ពស់ទៅនឹងការកើតជម្ងឺទឹកនោមផ្អែម។ ចំពោះករណីមួយនេះបានកើតឡើងនៅលើគ្រួសារមួយដែល ក្មេងស្រីរងគ្រោះមានឈ្មោះ Pantera មានអាយុ 14 ឆ្នាំ ដោយនាងបានជានិច្ចកាលតែងតែស្រេកទឹក , ឈឺក្បាល ហើយនិងធុញថប់ក្នុងអារម្មណ៏ទៀតផង។ លើសពីនេះទៅទៀត នៅលើ.ករបស់នាងមានស្នាមពណ៌ខ្មៅចម្លែក ដែលស្រដៀងនឹងក្អែលទៀតផង។ ចំណុចខ្មៅដ៏ចម្លែកមួយនេះ ម្តាយរបស់នាងមិនបានចាប់អារម្មណ៏នោះឡើយ ហើយថែមទាំងអោយកូនរបស់ខ្លួនងូតទឹកចេញព្រោះគិតថាវាជាក្អែល តែចុងក្រោយទើបភ្ញាក់ផ្អើល បន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរួច។ តាមពិតវាគឺជារោគសញ្ញានៃជម្ងឺទឹកនោមផ្អែមសោះ។ លោកវេជ្ជៈបណ្ឌិតបានអោយដឹងថាស្នាមរង្វង់ខ្មៅនេះគឺវាកើតឡើងដោយសារតែ អាំងស៊ុយលីន នៅក្នុងរាងកាយធ្វើការមិនបានល្អ ហើយករណីនេះ ភាគកច្រើនវាគឺជារោគសញ្ញានៃជម្ងឺទឹកនោមផ្អែមកម្រិតទីពីរ។ស្នាមខ្មៅនេះ វាអាចកើតឡើងនៅតាមក្លៀក ហើយនិងលើក្រលៀនទាំងសងខាងផងដែរ។ ម្តាយរបស់ក្មេងស្រីខាងលើបាននិយាយប្រាប់កាសែត ABC ថា អ្នកស្រីចង់អោយម្តាយគ្រប់រូបបានយល់ដឹងពីរោគសញ្ញានៃជម្ងឺមួយនេះ នៅលើកូនៗតូចៗអោយបានច្បាស់ ទោះបីជាគ្មាននណាម្នាក់នៅសមាជិកគ្រួសារមានកើតជម្ងឺទឹកនោមផ្អែមក៏ដោយ ព្រោះថាវាអាចនឹងកើតឡើងបាន។ ទោះជាយ៉ាងណាក៏ដោយនេះគឺជាបទពិសោធន៏ដ៏ល្អសម្រាប់អ្នកដែលមានស្នាមខ្មៅទាំងនេះ អោយត្រួតពិនិត្យអោយបានច្បាស់ថាវាគឺជាក្អែលអោយពិតប្រាកដឬយ៉ាងណា។ ហើយបើសិនជាវាមិនមែនជាក្អែលទេនោះ សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ក្រែងមានករណីដូចខាងលើនេះកើតឡើង៕ ប្រែសម្រួលនិងចុះផ្សាយដោយ៖ khmerwonder ប្រភព៖ Homey ស្លឹក​បាស​បាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដែល​អ្នក​មិនដឹង! តិចនិចក្នុងការដកដង្ហើមដែលជួយឲ្យអ្នកគេងលក់ក្នុងរយៈពេល 1 នាទី! អ្នកណាគេងមិនសូវលក់ត្រូវមើល! រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យមេជីវិតចុះខ្សោយ រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យទឹកមេជីវិតចុះខ្សោយ រូបមន្តធម្មជាតិនេះ អាចកម្ចាត់អាការៈ ឈឺក្បាលបាន យ៉ាងឆាប់រហ័សបំផុត បើសិនជាអ្នកមានស្នាមនេះ​សូមទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះថាវាគឺរោគសញ្ញានៃជម្ងឺមួយ已关闭评论 13 views Hide Sidebar Publish on:2016/05/14 Category:សុខភាព ​សញ្ញា​ទាំងនេះ​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​គ្រួស​ក្នុង​តម្រងនោម​ហើយ​ ​នេះ​ហើយ​ជា​គ្រោះថ្នាក់​ដែល​អ្នក​ពាក់​ស្បែកជើង​កែង​ខ្ពស់ៗ ត្រូវ​ប្រឈមមុខ​ ពេល​រដូវ​មក​មិន​ឈប់​បែបនេះ ពេល​ណា​គួរ​សម្រេចចិត្តឲ្យ​ពេទ្យ​ព្យាបាល​? ​ចង់​សម្រក​ទម្ងន់​មាន​សុវត្ថិភាព​ក្រោយ​ពី​សម្រាលកូន​រួច គួរតែ​ចេះ​វិធី​ញ៉ាំ​អាហារ​ទាំងនេះ​សិន​ Post-Navតើ​មាន​អ្វី​កើតឡើង​ចំពោះ​សរីរាង្គ​របស់​អ្នក បន្ទាប់ពី​អ្នក​ផ្អាក​បរិភោគ​ស្ករ ?Post-next ចូរអ្នកយកផ្លែចេកទុំមកស្ងោរហើយ ផឹកទឹករបស់វាជារៀងរាល់យប់ ចង់ដឹងអត់ថាមានរឿងអ្វីកើតឡើង? 文章导航
2017/03/23 23:31:59
http://www.khtoem.com/275274.html
mC4
សិទ្ធិ​មនុស្ស, 12 កញ្ញា 2017 ថ្ងៃអង្គារ 12 កញ្ញា 2017 តំណាង​ជនជាតិដើម​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពេលនេះ ឈឺចាប់​ស្ទើរ​ទ្រាំ​លែង​បាន ក្រុម​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ​ លើកឡើង​ថា ផ្ទៃដី​សរុប​ជាង​៤ម៉ឺន​ហិកតា​នៅ​ក្នុង​ឃុំ​ប្រមេ និង​ឃុំ​ជា​ច្រើន​ទៀត ក្នុង​ស្រុក​ត្បែង​មានជ័យ ស្រុក​ជ័យសែន និង​ស្រុក​ឆែប​នៃ​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៥​​នៃ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហេង ហ្វូ ដើម្បី​ដាំដំណាំ​អំពៅ។ ក្រុម​​បះបោរ Rohingya នៅ​មីយ៉ាន់ម៉ា អំពាវនាវ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​មួយ​ខែ ក្រុម​បះបោរ Rohingya នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​មួយ​ខែ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​នេះ​ត​ទៅ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅ​ជួយ​អ្នក​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​នេះ។ អសន្តិសុខ​ស្បៀង និង​ភាព​ក្រីក្រ​បង្ខំ​ឲ្យ​ក្មេងស្រី​កេនយ៉ា​រកស៊ី​ផ្លូវភេទ​ដើម្បី​ចិញ្ចឹម​ជីវិត ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត​នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ ដូច​ជា​ស្រុក​ Turnana អាច​នឹង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង។ បន្ថែម​ទៅ​លើ​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ​ គ្រួសារ​នៅ​តាម​ទី​ជនបទ​ ក៏​កំពុង​ជួប​នឹង​បញ្ហា​សត្វ​ចិញ្ចឹម​ងាប់ រួមទាំង​ការ​ថយ​ចុះ​នៃ​ទន្និផល​ដំណាំ​ផងដែរ។ ជាមួយ​នឹង​ការ​រំពឹង​ទុក​ដ៏​លំបាក​ដើម្បី​រស់រាន​មាន​ជីវិត​ និង​តម្រូវការ​ដ៏​ធ្ងន់​មួយ​ដើម្បី​រក​ប្រាក់​កម្រៃ ក្មេង​ស្រី​ជា​ច្រើន​នាក់ បាន​ធ្លាក់​ខ្លួន​រៀប​ការ​ទាំង​វ័យ​ក្មេង​ ធ្វើការ​ងារ​កម្លាំង​ពលកម្ម​ទាំង​នៅ​ក្មេង​ និង​ត្រូវបាន​បង្ខំ​ឲ្យ​បម្រើ​សេវា​ពេស្យាចារ។ កាសែត​ Cambodia Daily រក​ជំនួយ​​ពី​លោក ហ៊ុន សែន តែ​ក្តីសង្ឃឹម​បើក​កាសែត​ឡើង​វិញ ហាក់​នៅ​ឆ្ងាយ ស្ថាបនិក​កាសែត​ ខេមបូឌា​ ដេលី (The Cambodia Daily) និង​កូនស្រី​របស់​លោក​ដែល​ជា​អតីត​ចាងហ្វាង​កាសែត បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ការ​យោគយល់​បើក​កាសែត​ឡើង​វិញ ដោយ​ភ្ជាប់​ជាមួយ​សារ​មួយ​ដែល​មាន​«លក្ខណៈ​ទន់ភ្លន់​ទៅ​រដ្ឋាភិបាល»។ ​​ចិន​បង្ហាញ​ការ​គាំទ្រ​រដ្ឋាភិបាល​លោក ​​ហ៊ុន សែន​ ​ពេល​​ប្រទេស​លោក​ខាង​លិច​រិះគន់​រឿង​ចាប់​មេ​បក្ស​ជំទាស់ ​«លោក Wang​ ​បាន​បញ្ជាក់​ជម្រាប​សម្ដេច​តេជោ​ ​ផង​ដែរ​ថា​ ​ទំនាក់​ទំនង​កម្ពុជា-ចិន​ ​គឺ​ជា​បង​ប្អូន​ ​និង​ជា​មហា​គ្រួសារ​ ​ព្រោះថា​ ​ឧបសគ្គ​របស់​កម្ពុជា​ ​គឺ​ជា​ឧបសគ្គ​របស់​ចិន​ ​ហើយ​ជោគជ័យ​របស់​កម្ពុជា​ ​គឺ​ជា​ជោគជ័យ​របស់​ចិន​ផង​ដែរ។​ ​ប្រទេស​យើង​ទាំងពីរ​គឺ​មិន​អាច​មាន​អ្នក​ណា​មក​បំបែក​បំបាក់​បាន​ឡើយ»។​​ ​ស.រ.អា.​បារម្ភ​ពី​វិបត្តិ​ពួក​ជន​រ៉ូហ៊ីងយ៉ា និង​បាន​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ស.រ.អា.​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ហើយ​និយាយ​ថា ​ខ្លួន​មាន​ការ​ទាក់ទង​ជិត​ដិត​ជា​មួយ​រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​​អំពី​ស្ថានការណ៍​នៅ​ក្នុង​រដ្ឋ​ Rakhine ​ ដែល​នៅ​ទី​នោះ​ពួក​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ កាន់​សាសនា​ឥស្លាម​ រាប់​ម៉ឺន​នាក់​បាន​ត្រូវ​បង្ខិត​បង្ខំ​ឱ្យ​រត់​គេច​ខ្លួនទៅ​កាន់​ប្រទេស​បង់ក្លាដែស។​ អតីត​មេ​បក្ស​ប្រឆាំង​​សម រង្ស៊ី​​យក​កាសែត​ប្រឆាំង​បារាំង​ ​Le Monde​​​ ​វាយ​ប្រហារ​របប​គ្រប់គ្រង​ដោយ​លោក​​​ហ៊ុន សែន «កាសែត​ឡឺ ម៉ុងដ៏​ (Le Monde) ដែល​ជា​កាសែត​ដ៏​ល្បីល្បាញ​ជាង​គេ​នៅ​ប្រទេស​បារាំង​ បាន​សរសេរ​លើ​ទំព័រ​មុខ​របស់​ខ្លួន​ថា​ ប្រទេស​កម្ពុជា​ កំពុង​តែ​ធ្លាក់​ចូល​ក្រោម​អំណាច​ផ្ដាច់ការ។ គេ​បាន​រំលឹក​ថា លោក​ ហ៊ុន សែន ជា​អតីត​មេ​កងពល​ខ្មែរក្រហម​ ដែល​បាន​រក្សា​ផ្នត់គំនិត​ និង​ទម្លាប់​ជា​ខ្មែរ​ក្រហម​យ៉ាង​សាហាវ មក​ដល់​សព្វ​ថ្ងៃ»
2020/01/25 15:43:00
https://khmer.voanews.com/z/2967/2017/9/12
mC4
មានទឹកចិត្តល្អហើយ នៅជួបក្រុមចោរទាំងនេះទៀត! គ្រូពេទ្យ​ស្ម័គ្រចិត្តជាជនបរទេស​ចំនួន៦​នាក់ ត្រូវចោរលួចសម្ភារៈ​ នៅ​មណ្ឌលកុមារ​កំព្រា​សន្តិភាព​២​ | Post News ផ្ទះ ព័ត៌មានជាតិ មានទឹកចិត្តល្... មានទឹកចិត្តល្អហើយ នៅជួបក្រុមចោរទាំងនេះទៀត! គ្រូពេទ្យ​ស្ម័គ្រចិត្តជាជនបរទេស​ចំនួន៦​នាក់ ត្រូវចោរលួចសម្ភារៈ​ នៅ​មណ្ឌលកុមារ​កំព្រា​សន្តិភាព​២​ ​បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​បន្ទប់​ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​សន្តិភាព​២​ ភូមិ​អូរ​ដំបង​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​ មាន​ករណី​ចូល​លួច​សម្ភារ:​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​កើតឡើង​។​ ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ដោយជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តជា​ជនជាតិ​សិង្ហ​បូ​រី​ចំនួន​៦​នាក់​ ដែល​មក​ស្នាក់​នៅ​មណ្ឌលកុមារ​កំព្រា​ភូមិ​.​ឃុំ​ខាងលើ​ ។​ សម្ភារ:​ដែល​បាត់បង់​រួម​មាន​ ៖​ ទូរស័ព្ទ​អស់​ចំនួន​ ០៦​គ្រឿង​ (​ម៉ាក​អាយ​ហ្វូ​ន​ ០៤​គ្រឿង​ ម៉ាក​អូ​ពោ​ ០១​គ្រឿង​ និង​ម៉ាក​ស៊ី​ម៉ិ​ញ​ ០១​គ្រឿង​)​ និង​ឡែ​ប​ថប​ចំនួន​ ០២​គ្រឿង​ ផៅ​វ៉ូ​បែង​ (Power​ Bank)​ ចំនួន​ ០២​គ្រឿង​ កាត​ធនាគារ​ ០១​សន្លឹក​ និង​អត្តសញ្ញាណប័ណ្ណ​ ០២​សន្លឹក​។​ ​ករណី​នេះ​ កម្លាំង​នគរបាល​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕
2020/05/29 03:10:15
https://postnews.com.kh/local/395759
mC4
ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៨ ធ្នូ ព្រឹក ការ​បាញ់បង្ហោះផ្កាយរណបបេឌូសម្រាប់ប្រព័ន្ធស្ទង់មើលទិសដៅនាវាចរណ៍ ចិន៖ បាន​ចាប់​ផ្តើមការ​សាក​ល្បងផ្កាយ​រណប​បេឌូសម្រាប់ប្រព័ន្ធស្ទង់​មើលទិសដៅ​នាវាចរណ៍​ ជា​វិធានការ​បន្ថែម​ទៀតឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់​ការ​ពឹង​ផ្អែក​របស់​ខ្លួនលើ​ផ្កាយ​រណបរបស់អាមេរិក​ដើម្បី​ផ្តល់ការ​ស្ទង់​មើល​ទិស​នាវាចរណ៍​។ សហរដ្ឋអាមេរិក៖ ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់​ទំនិញ​បាន​ឡើង​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំងនៅក្នុង​រយៈពេល៨​ខែ​នៅ​ក្នុង​ខែ​ធ្នូ​នេះ​ ប្រហែល​បណ្តាល​មក​ពីភាព​ល្អ​ប្រសើរ​ឡើង​នៃ​ទី​ផ្សារ​ការ​ងារ។ កូរ៉េខាងត្បូង៖ តំណាង​រាស្ត្រកូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​មួយដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេស​នោះ​ធ្វើ​ការ​ចរចា​ឡើង​វិញនៃ​ផ្នែកនៃ​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរីដែល​បាន​ផ្តល់​សច្ចា​នុម័ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ជាមួយអាមេរិក។ ជប៉ុន៖ អគ្គ​លេខាធិការ​គណរដ្ឋ​មន្រ្តី អូសាមូ ហ្វូជីមូរ៉ា បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ នឹង​ប្រកាន់​គោល​ការណ៏​សន្តិភាព​ដែល​ហាម​ឃាត់​ការ​នាំ​ចេញ​នូវ​អាវុធ​ដែល​ធ្វើ​នៅ​ជប៉ុន​សម្រាប់​ប្រើ​ប្រាស់ក្នុង​ជម្លោះ​ក្នុង​ពិភព​លោក​។ អ៊ីរ៉ាក់៖ ក្រុម​នយោបាយ​អ៊ីរ៉ាក់​ដែល​បាន​ដឹក​នាំ​ដោយ​បព្វជិត​និកាយ​ស៊ីអ៊ីត​មុកតាដា អាល់​ សាដរ៍​ ​ដែល​ប្រឆាំង​អាមេរិក​បាន​ចេញ​ការ​អំពាវនាវ​មួយ​ឲ្យ​រំលាយ​សភាអ៊ីរ៉ាក់ហើយ​ធ្វើ​ការ​បោះឆ្នោត​ឲ្យ​បាន​រហ័ស ជា​ចំណាត់​ការ​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​វិបត្តិ​សាសនា​រីក​កាន់​តែ​ធំ​ឡើង។ ស៊ីរី៖ ពួក​សកម្មជន​និយាយ​ថា​កងកម្លាំង​សន្តិសុខបាន​បាញ់​គ្រាប់​បែក​ផ្សែង​ទៅ​លើ​បាតុករ​រាប់​ពាន់​នាក់​ដែល​បាន​ជួប​ជួបជុំ​ក្នុង​ទីក្រុង​ហូមកាល​ពី​ថ្ងៃ​អង្គារ ​នៅ​ពេល​ដែល​អ្នក​ឃ្លាំ​មើល​សម្ព័ន្ធ​អារ៉ាប់​បានទៅ​បំពេញ​ទស្សនៈ​កិច្ច​ទីក្រុង ដែល​មាន​ការ​ប្រយុទ្ធ​គ្នា ដើម្បី​តាម​ដាន​ការ​បង្រ្កាបរបស់​រដ្ឋាភិបាលលើ​ពួក​ប្រឆាំង​។ ប៉ាគីស្ថាន៖ ប៉ាគីស្ថាន​និង​ឥណ្ឌា​ប្រាប់​ឲ្យ​ដឹង​ថាមន្រ្តី​មក​ពី​ភាគី​ទាំង​២​បាន​អំពាវនាវ​ឲ្យ​បន្តកិច្ច​ព្រម​ព្រៀង​ដើម្បី​កាត់​បន្ថយភាព​គ្រោះ​ថ្នាក់​នៃ​ឧប្បត្តិហេតុ​នុយក្លេអ៊ែរ​ដែល​ទាក់​ទិន​នឹង​ការ​ស្តុក​ទុក​អាវុធ​បរមាណូ​របស់​ប្រទេស​ទាំង​ពីរ។ គុយបា៖ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​គុយ​បាប្រាប់​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​ទីក្រុង​ឡាហា​វ៉ានបាន​ដាក់​បញ្ចូល​អ្នក​ទោស​នយោបាយ​៥​នាក់នៅ​ក្នុង​ចំណោមពួក​អ្នក​ទោស​ជាង២​ពាន់​៥​រយ​នាក់​ ​ដែល​ត្រូវ​គេ​ដោះ​លែងក្នុង​កាយ​វិការ​មនុស្ស​ធម៌មុនពេល​នៃ​ដំណើរ​យា​ង​ទស្ស​នៈ​កិច្ច​របស់​សម្តេច​ប៉ាប​របស់​រ៉ុម៉ាំង​កាតូលិក។ អង់គ្លេស៖ វិមាន​បាកឃីងហេម​ប្រាប់​ឲ្យ​ដឹងថា​ព្រះ​អង្គ​ម្ចាស់អង់គ្លេស ​ហ្វីលីព បាន​យាង​ចេញ​ពី​មន្ទីរពេទ្យបន្ទាប់​ពីការ​ព្យាបាល​ជំងឺ​សសៃ​ឈាម​ស្ទះ​ក្នុង​បេះ​ដូង​មក​។ ព្រះ​ស្វាមីរបស់​ព្រះ​មហាក្សត្យ​យានី​អេលីហ្សាបេត បាន​សម្រាក​រយៈពេល​៤​ថ្ងៃ​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​តាម​ដាន​ជំងឺ​។ រុស្ស៊ី​៖ នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​ វ្លាដឺមៀរ ពូទីន និយាយ​ថា​ការ​ប្រឆាំង​តវ៉ា​មិន​មាន​គោល​ដៅ​និង​មេដឹកនាំ​ច្បាស់​លាស់ ហើយ​លោក​បាន​ច្រាន​ចោល​ការ​ទាមទារ​ឲ្យ​បោះឆ្នោត​សភា​ឡើង​វិញ​កាល​ពី​ពេល​ថ្មី​ៗ​ក្នុង​ប្រទេស​រុស្ស៊ី​។
2022/06/24 23:11:50
https://khmer.voanews.com/a/khmer-world-news-28-12-136297163/1143779.html
mC4
អនុស្សាវរីយ៍ព្រៃផ្សៃ៖ រូបភាពច្បាស់នៃការជួញដូរមនុស្ស | អក្សរសិល្ប៍បច្ចុប្បន្ន ជូអានអ័រស | | ជីវប្រវត្តិ។, អ្នកនិពន្ធ, ណូវែល។ ដកស្រង់ដោយប៊ីប៊ីហ្វឺណឺដេស អនុស្សាវរីយ៍ព្រៃផ្សៃ គឺជាប្រលោមលោកមួយរបស់អ្នកនិពន្ធវ៉ាឡេនសៀប៊ីប៊ីប៊ីហ្វឺណាន់ដេស - លោកស្រី ខ្ញុំ​បាន​ផឹក។ បោះពុម្ភផ្សាយនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ វាគឺជាការចាប់ផ្តើមដំបូងរបស់អ្នកនិពន្ធក្នុងប្រភេទនេះនិងអត្ថបទដែលបើកសៀវភៅជីវប្រវត្តិរបស់នាង ព្រៃ។ ល្ខោននេះគ្របដណ្តប់លើប្រធានបទរសើបដូចជាការជួញដូរស្ត្រីនិងអំពើហឹង្សាផ្លូវភេទ។ Fernándezប្រើភាសាផ្ទាល់និងបើកចំហដើម្បីបង្ហាញពីភាពឃោឃៅនៃពិភពក្រោមដីនេះនិងរបៀបដែលជនរងគ្រោះត្រូវបានគេប្លន់សេរីភាពរបស់ពួកគេហើយបង្ខំឱ្យអនុវត្តអំពើអមនុស្សធម៌និងឃោរឃៅ។ កញ្ញាបេប៊ី គឺជាស្ត្រីនិយមដែលប្រើបណ្តាញសង្គមរបស់នាង - ធ្វីតធ័រនិង Instagram ដើម្បីជួយយ៉ាងសកម្មក្នុងបុព្វហេតុនេះ។ សម្រាប់នាងវាមានសារៈសំខាន់ណាស់ដែលនាងត្រូវអប់រំខ្លួនឯងអំពីសមភាពយេនឌ័រនិងភាពជាស្ត្រី។ ជាលទ្ធផល អាឡឺម៉ង់៖" យើងពិតជាផ្លាស់ប្តូរសង្គមតាមរយៈអ៊ីនធឺណិត។ បណ្តាញសង្គមគឺជាម៉ាស៊ីនអប់រំដ៏ឃោរឃៅសម្រាប់មនុស្សជំនាន់ក្រោយ" ។ 1 អនុស្សាវរីយ៍សង្ខេបព្រៃផ្សៃ 1.1 ការខកចិត្តយ៉ាងខ្លាំង 1.2 ពិភពលោកពិបាក 1.3 ការពិតថ្មី 1.4 ពេស្យាចារនិងការធ្វើបាបស្ត្រី 1.5 ការតស៊ូ 1.6 ការតភ្ជាប់។ 2 ការវិភាគអំពីអនុស្សាវរីយ៍របស់មនុស្សព្រៃ 2.1 ទិន្នន័យមូលដ្ឋាននៃប្រលោមលោក 2.2.2 អង្គ​ចងចាំ 2.2.3 តួអក្សរផ្សេងទៀត 2.3 វិស័យ។ 2.4 ភាពប៉ិនប្រសប់ 3 អំពីអ្នកនិពន្ធប៊ីប៊ីហ្វឺរណឺដេស សង្ខេបនៃ អនុស្សាវរីយ៍ព្រៃផ្សៃ ការខកចិត្តយ៉ាងខ្លាំង នៅរដូវក្តៅឆ្នាំ ៩៦ បន្ទាប់ពី ១៥ ឆ្នាំជាមួយគ្នា - យ៉ាកុបបូនិងអាណាកំពុងរង់ចាំកូនច្បងរបស់ពួកគេ. គាត់ប្រាថ្នា ថាសត្វនោះ បុរសម្នាក់ដូច្នេះនៅពេលអនាគតគាត់នឹងកាន់កាប់អាជីវកម្មគ្រួសារ (ការជួញដូរគ្រឿងញៀន) ការងារដែលមិនសមនឹងស្ត្រី។ ទោះជាយ៉ាងណា, បន្ទាប់ពីកំណើតបុរសនោះមានអារម្មណ៍ថាផែនការរបស់គាត់ទាំងអស់បានបែកបាក់៖ បានប្រែក្លាយទៅជាក្មេងស្រី. ពិភពលោកពិបាក ទារកគឺ គ្រីស្ទីនខេអាសាន់ដា - ខេ -។ នាង ធំធាត់នៅពាក់កណ្តាលបរិយាកាសម៉ាស្កូធម្មតា កន្លែងដែលស្ត្រីគ្រាន់តែថែរក្សាផ្ទះ។ យុវនារីដ៏ស្រស់ស្អាតម្នាក់ដែលមានចរិតពិបាកនិងមានជំនឿចិត្តច្បាស់លាស់មានការចិញ្ចឹមបីបាច់ពពកដែលherពុករបស់នាងបណ្តាលឱ្យកើតទុក្ខច្រើនជាងសុភមង្គល។ នៅពេលខេមានអាយុ ១៩ ឆ្នាំយ៉ាកុបបូត្រូវបានគេធ្វើឃាត។ ព្រឹត្តិការណ៍ដែលអាចមានន័យថាជាការចាកចេញពីពិភពដ៏គួរឱ្យភ័យខ្លាចសម្រាប់យុវនារីនោះបានបង្កឱ្យមានស្ថានភាពមិនល្អទាំងស្រុង។ អនុស្សាវរីយ៍ព្រៃផ្សៃ៖ ... ការពិតថ្មី ថៅកែរូបនេះត្រូវបានក្រុមម៉ាហ្វីយ៉ាមួយក្រុមធ្វើអាជីវកម្មដោយសារតែការប្រមូលផ្តុំបំណុលយ៉ាងច្រើន។ ទោះបីជាមានការសន្មតថា" ការប្តេជ្ញាចិត្ត" ត្រូវបានដោះស្រាយបន្ទាប់ពីមរណភាពរបស់យ៉ាកុបបូក៏ដោយ។ អេមីលមេដឹកនាំក្រុមឧក្រិដ្ឋកម្មបានទាមទារឱ្យខេនិងម្តាយរបស់គាត់បង់លុយ។ អ្នកទាំងពីរគ្មានទោសបានដាក់បទបញ្ជារបស់ជនល្មើសដើម្បីការពារជីវិតរបស់ពួកគេ។ ដល់កំណត់, ខេត្រូវធ្វើការជាអ្នកទទួលភ្ញៀវនៅក្នុងផ្ទះបនមួយរបស់គាត់រហូតដល់គណនីរបស់គាត់ត្រូវបានទូទាត់។ ពេស្យាចារនិងការធ្វើបាបស្ត្រី នៅក្នុងរូងនេះខេបានឃើញនូវការពិតដ៏អាក្រក់និងអាក្រក់៖ ស្ត្រីរាប់សិបនាក់ត្រូវបានចាត់ទុកដូចជាទាសករ ... ត្រូវគេវាយដំនិងបំបាក់មុខជារៀងរាល់ថ្ងៃ។ ពួកគេគឺជាជនបរទេសដែលត្រូវបានគេបោកបញ្ឆោតដោយសន្មតថា" អនាគតល្អប្រសើរជាគំរូ" ។ ពួកគេត្រូវបានគេចាប់ពង្រត់ដកចេញពីទំនាក់ទំនងទាំងអស់ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេនិង បង្ខំឱ្យធ្វើពេស្យាចារដើម្បីសង" បំណុល" នៃការធ្វើដំណើរដែលអនុញ្ញាតឱ្យពួកគេទៅដល់" ទឹកដីសន្យា" ។ ជារៀងរាល់ថ្ងៃអេមីលនិងបក្ខពួករបស់គាត់គឺ" បុរសទឹកកក" បានធ្វើឱ្យស្ត្រីទាំងអស់អាម៉ាស់មុខ។ ទោះយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបោះបង់ក្តីសង្ឃឹមឡើយ។ ខេមិនព្រមចុះចាញ់ឡើយ ដោយម៉ាហ្វីយ៉ាដូច្នេះគាត់សម្រេចចិត្តចុះឈ្មោះចូលរៀនថ្នាក់ការពារខ្លួន។ វាគឺដូចនេះ បានមកដល់កន្លែងហាត់ប្រាណរបស់រ៉ាមអ្នកជំនាញក្រាវម៉ាហ្សាវ័យក្មេងដ៏គួរឱ្យទាក់ទាញ ដែលបានណែនាំនាង នៅក្នុងសិល្បៈក្បាច់គុននេះ។ ការតភ្ជាប់។ រវាងខេនិងរ៉ាមមានការតភ្ជាប់ភ្លាមៗ ទោះយ៉ាងណាក៏ដោយនាងបានទប់ទល់នឹងការធ្លាក់ក្នុងអន្លង់ស្នេហ៍។ ស្ត្រីវ័យក្មេងរូបនេះបានបង្កើតភាពមិនប្រក្រតីចំពោះបុរសដែលវាពិបាកសម្រាប់នាងក្នុងការទុកចិត្ត។ សម្រាប់ផ្នែករបស់វា, រ៉ាមក៏មិនមានជីវិតងាយស្រួលដែរនិងដឹងពីរបៀបកំណត់អត្តសញ្ញាណការរំលោភបំពានដូច្នេះសូមប្រយ័ត្នពេលទៅជិតនាង។ បាននិយាយថា nexus បានបង្រួបបង្រួមរូបភាពកាលៈទេសៈ ពីព្រឹត្តិការណ៍ដែលពិបាកនិងមិននឹកស្មានដល់មួយផ្សេងទៀតបានលាតត្រដាងដែលនាំឱ្យមានលទ្ធផល។ វិភាគ អនុស្សាវរីយ៍ព្រៃផ្សៃ ទិន្នន័យមូលដ្ឋាននៃប្រលោមលោក អនុស្សាវរីយ៍ព្រៃផ្សៃ មានចំនួនសរុប ២៨២ ភីហ្សា, ចែកចេញជា ៨ ជំពូក ជាមួយមាតិកាមធ្យម។ វា​គឺ​ជា​ការ បានរៀបរាប់នៅក្នុងមនុស្សទីបី; Fernándezប្រើអេ ភាសាច្បាស់និងខ្លាំង។ គ្រោងបានលាតត្រដាងនៅក្នុងអេ ចង្វាក់រាវដែលកំពុងកើនឡើង រហូតដល់ការបដិសេធរបស់វា។ នាងគឺជានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលមានសម្បុរសនិងភ្នែកពណ៌បៃតងដែលពោរពេញដោយភាពស្រស់ស្អាតរបស់នាង។ គាត់ធំឡើងនៅក្នុងបរិយាកាសដ៏ឃោរឃៅហ៊ុំព័ទ្ធដោយអំពើខុសច្បាប់និងបុរសឃោរឃៅដែលបានធ្វើបាបនាងយ៉ាងធ្ងន់ធ្ងរតាំងពីនាងនៅក្មេង។ ទោះយ៉ាងណាក៏ដោយវាមានកម្លាំងខ្លាំង។ ស្មារតីមិនចេះអត់ធ្មត់របស់គាត់បានអនុញ្ញាតឱ្យគាត់ប្រឈមមុខនឹងភាពក្លាហាននៃជីវិតដែលបានប៉ះគាត់បន្ទាប់ពីការស្លាប់របស់fatherពុកគាត់។ នាងនឹងមិនសំរាកទេរហូតដល់យុត្តិធម៌ត្រូវបានធ្វើសម្រាប់ខ្លួននាងនិងជនរងគ្រោះដែលនៅសេសសល់របស់ Icemen ។ គាត់គឺជាម្ចាស់ការប្រណាំងចម្រុះវ័យក្មេងរបស់ក្លឹបហាត់ប្រាណប្រដាល់។ គាត់បានហាត់ក្បាច់គុណក្របីអស់ជាច្រើនឆ្នាំមកហើយ។ ទោះបីជាគ្រូបង្រៀនក៏ដោយ រក្សាបច្ចេកទេសគ្រោះថ្នាក់និងគ្រោះថ្នាក់បំផុត។ នៅពេលជួប K គាត់ត្រូវបានគេចាប់អារម្មណ៍ដោយភាពស្រស់ស្អាតរបស់នាងប៉ុន្តែក្នុងពេលតែមួយមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់នាងបន្ទាប់ពីបានកត់សម្គាល់ឃើញស្នាមជាំជាច្រើននៅលើស្បែករបស់នាង។ ដោយមិនដឹងខ្លួនការពិតគ្រាន់តែកើតឡើងស្របគ្នាជាមួយនាងក៏ធ្វើឱ្យជីវិតរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់ផងដែរ។ តួអក្សរផ្សេងទៀត អ្នកនិពន្ធ បានគ្រប់គ្រងលម្អិតយ៉ាងជ្រាលជ្រៅ តួអក្សរដែលពួកគេម្នាក់ៗមានទម្ងន់សមរម្យមិនមាន "ឧបករណ៍បំពេញ" ទេ។ Fernándezបានសង្កត់ធ្ងន់ជាពិសេសទៅលើរឿងរ៉ាវរបស់ស្ត្រីបម្រើផ្ទះបន។ ក្នុងចំនោមពួកគេមានៈ Katia, Bruna, Marcela, Maisha, Polina និង Aleksandra; ក្មេងស្រីបរទេសវ័យក្មេងទាំងអស់ដែលប្រាប់ពីជីវិតរបស់ពួកគេនៅទូទាំងគ្រោង។ វិស័យ។ ជីវវិទ្យាព្រៃ បេប៊ីហ្វឺណាន់ដេសលើកសំលេងរបស់នាងហើយកំណត់ពីរឿងគួរឱ្យកត់សម្គាល់អំពីការជួញដូរមនុស្សនិងទំហំនៃការកេងប្រវ័ញ្ចផ្លូវភេទដែលពួកគេទទួលរង។ ទោះបីជាវាជារឿងប្រឌិតក៏ដោយវាបង្ហាញពីការពិតដ៏អាក្រក់ដែលស្ត្រីជាច្រើនរស់នៅក្នុងប្រទេសអេស្ប៉ាញ។ សម្រាប់អ្នកនិពន្ធសង្គមបែរខ្នងដាក់លើស្ថានភាពនេះ។ ក្នុងន័យនេះគាត់រក្សា៖" ខ្ញុំចង់ផ្តល់សំលេងដល់បញ្ហាជាក់លាក់នេះពីព្រោះភាពស្ងៀមស្ងាត់នៅជុំវិញវាហាក់ដូចជាឃោរឃៅចំពោះខ្ញុំ" ។ ក្នុងអាជីពជាឧក្រិដ្ឋជន អ្នកនិពន្ធបានឃើញនូវផលអាក្រក់នៃទាសភាពផ្លូវភេទ។ វាគឺជាការបដិសេធរបស់នាងចំពោះភាពព្រៃផ្សៃនេះដែលនាំឱ្យនាងចាប់យកអ្វីគ្រប់យ៉ាងនៅក្នុងស្នាដៃអក្សរសិល្ប៍ពីររបស់នាង។ បទពិសោធន៍របស់គាត់ជាមួយឧក្រិដ្ឋជនប្រភេទនេះគាត់បាននិយាយថា" ខ្ញុំដឹងថាពួកគេធ្វើការយ៉ាងដូចម្តេចហើយគ្មានច្បាប់ឬការហាមឃាត់ណាមួយនឹងបញ្ឈប់ពួកគេទេ។ វានឹងធ្វើឱ្យវាអស់អ្នកប្រើប្រាស់" ។ លោកចាត់ទុកថាការអប់រំគឺជាការចាំបាច់ដើម្បីបញ្ចប់ក្រុមម៉ាហ្វីយ៉ានិងរចនាសម្ព័ន្ធឧក្រិដ្ឋកម្មទាំងនេះ។ ទាក់ទងនឹងបញ្ហានេះលោកបានបង្ហាញថា៖ " ការអប់រំប្រកបដោយគុណតម្លៃបញ្ញាអារម្មណ៍និងការយល់ចិត្ត មិនមែនជាសសរគ្រឹះទេប៉ុន្តែ មូលដ្ឋានគ្រឹះដែលដំណោះស្រាយស្ថិតនៅ បញ្ហាអំពើហឹង្សាលើស្ត្រីរយៈពេលវែង" ។ អំពីអ្នកនិពន្ធប៊ីប៊ីហ្វឺរណឺដេស Bebi Fernándezត្រូវបានគេស្គាល់ដោយឈ្មោះក្លែងក្លាយថា Srta ។ ប៊ីប៊ីកើតនៅទីក្រុងវ៉ាលេនសៀក្នុងឆ្នាំ ១៩៩២ ។ នាងគឺជាសកម្មជនស្ត្រីនិយមមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ជាមួយអ្នកតាមជាងមួយលានកន្លះគឺជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោមស្ត្រីដែលទទួលបានការទទួលស្គាល់ច្រើនបំផុតនៅប្រទេសអេស្ប៉ាញ។ ក្នុងនាមជាអ្នកនិពន្ធនាងបានចាប់ផ្តើមនៅក្នុងពិភពអក្សរសិល្ប៍ដោយមានសៀវភៅជាកំណាព្យ៖ ស្រឡាញ់និងស្អប់ខ្ពើម (៨១) ង មិនអាចទទួលយកបាន (ឆ្នាំ ២០១៧) ទាំងពីរគឺជាកំណត់ហេតុប្រចាំថ្ងៃដែលគាត់បានធ្វើក្នុងយុវវ័យរបស់គាត់។ ការចាប់ផ្តើមដ៏អស្ចារ្យរបស់គាត់ក្នុងនាមជាអ្នកនិពន្ធប្រលោមលោកត្រូវបានធ្វើឡើងនៅឆ្នាំ ២០១៨ ជាមួយនឹងការនិទានកថារបស់ស្ត្រីនិយម អនុស្សាវរីយ៍ព្រៃផ្សៃ. ពីរឆ្នាំក្រោយមកបន្ទាប់ពីជោគជ័យនៃប្រលោមលោកទី ១ នេះខ្ញុំបានបន្តជាមួយប្រធានបទដដែលហើយបានបង្ហាញ៖ Reina (2021) ។
2022/01/17 03:29:38
https://www.actualidadliteratura.com/km/%E1%9E%A2%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9C%E1%9E%9A%E1%9E%B8%E1%9E%99%E1%9F%8D%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%83%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%83/
mC4
ភ្នំពេញ៖ បន្ទាប់​ពី​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​បោះពុម្ព​ផ្សាយ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​ តាមរយៈ​ប្រកាស​លេខ​ ៦៧១ អយក.ប្រក ចុះ​ថ្ងៃពុធ ៩​កើត ខែចេត្រ​ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​ ០១ ខែមេសា ឆ្នាំ​២០២០ និង​ប្រកាស​លេខ​ ១០៨៩ អយក.ប្រក ចុះ​ថ្ងៃអង្គារ​ ១៥កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​ ០៤ ខែសីហា ឆ្នាំ២០២០ ក្រុម​ការងារ​កូន​ស្វា​ឆ្លាត​ នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​បោះពុម្ព​ផ្សាយ​ជា​បន្តបន្ទាប់​នូវ​កម្រង​សៀវភៅ​កូន​ស្វា​ឆ្លាត​សម្រាប់​រៀន​សរសេរ​អក្សរ​ខ្មែរ​ និង​សៀវភៅ​លំហាត់​គណិតវិទ្យា​សម្រាប់​មត្តេយ្យ​សិក្សា និង​បឋមសិក្សា ដែល​មក​ដល់​ពេល​នេះ​សរុប​មាន​ ២៦ ចំណងជើង​ហើយ។​ តាមរយៈ​ការ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ប្រើ​ប្រាស់​កញ្ចប់​សម្ភារៈ​គណិតវិទ្យា​ថ្នាក់​ដំបូង សៀវភៅ​កូន​ស្វា​ឆ្លាត​បាន​ទៅ​ដល់​ដៃ​លោកគ្រូ​ អ្នកគ្រូ​ ទូទាំង​ខេត្ត​ស្ទឹងត្រែង ឧត្តរមានជ័យ និង​សៀមរាប ហើយ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ក្រចេះ លោកគ្រូ អ្នក​គ្រូ​នឹង​ទទួល​បាន​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នេះ។ សៀវភៅ​ទាំងអស់​ដែល​លោកគ្រូ​ អ្នកគ្រូ​ទទួល​បាន​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សាលា​តាម​បណ្ដា​ខេត្ត​ដែល​បាន​រៀប​រាប់​ទាំង​នេះ ក៏​មាន​ចុះ​ផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​ និង​វេបសាយ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (www.facebook.com/krou.moeys.gov.kh) និង​វេបសាយ​កូន​ស្វា​ឆ្លាត (www.kounsvachhlat.com) ផងដែរ។ ប្រសិនបើ​ មាតាបិតា ឬ​អាណាព្យាបាល​ ចង់​បង្រៀន​កូន​របស់​ខ្លួន​បន្ថែម​ សូម​រក​ជាវ​សៀវភៅ​ទាំងនេះ​នៅ​តាម​បណ្ណាគារ និង​តូប​លក់​សៀវភៅ​នានា​ដែល​នៅ​ជិត​បំផុត ឬ​ក៏​ទាក់ទង​មក​ក្រុម​ការងារ​កូន​ស្វា​ឆ្លាត​តាម​រយៈ​ទូរស័ព្ទ​លេខ​ 061 33 84 33 (សែលកាត) ឬ 096 816 9488 (ស្មាត) ឬក៏​ ហ្វេសប៊ុក កូនស្វាឆ្លាត-kounsvachlat ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម។
2022/07/05 15:14:34
https://kounsvachhlat.com/%E1%9E%9F%E1%9F%80%E1%9E%9C%E1%9E%97%E1%9F%85%E1%9E%80%E1%9E%BC%E1%9E%93%E1%9E%9F%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%86%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%8F-%E1%9E%94%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%91/
mC4
បង្ហាញ​​មុខ​ជន​សង្ស័យ​២​នាក់ ពាក់​​ព័ន្ឋ​​បទ​ល្មើស​២​​ករណី​​ផ្សេង​គ្នា​​ | សារព័ត៌មាននគរធំ Home ព័ត៌មានជាតិ បង្ហាញ​​មុខ​ជន​សង្ស័យ​២​នាក់ ពាក់​​ព័ន្ឋ​​បទ​ល្មើស​២​​ករណី​​ផ្សេង​គ្នា​​ បង្ហាញ​​មុខ​ជន​សង្ស័យ​២​នាក់ ពាក់​​ព័ន្ឋ​​បទ​ល្មើស​២​​ករណី​​ផ្សេង​គ្នា​​ កម្លាំងនគរបាលបង្ហាញមុខជនសង្ស័យ២នាក់ ត្រៀមបញ្ជូនទៅតុលាការ ខេត្តព្រះសីហនុៈ ជនសង្ស័យចំនួន០២នាក់ ដែលជាប់ព័ន្ឋចំនួន០២ករណីផ្សេងគ្នា ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី២២ ខែសីហាឆ្នាំ២០១៦ គ្រាដែលត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ស្នងការនគរបាលខេត្តបានមានប្រសាសន៍អោយដឹងថាជនសង្ស័យដែលបានបង្ហាញមុខនាពេលនេះ ជាប់ពាក់ព័ន្ឋទៅនឹងករណីចំនួន០១រួមមានៈករណីទី០១ជុំវិញការបង្ក្រាបករណីជួញដូរ កាន់ កាប់ រក្សាទុកគ្រឿងញៀន1ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុវណ្ណភេទប្រុស អា យុ46ឆ្នាំ មានទីលំនៅក្រុមទី17ភូមិ2 សង្កាត់3 ក្រុងព្រះសីហនុ ។ ដកហូតបានវត្ថុតាង:ថ្នាំញៀនមេតំហ្វេតាមីនចំនួន 19កញ្ចប់ស្មើនឹង 22,6ក្រាម ,ម្សៅក្រាមចំនួន6កញ្ចប់ ស្មើនឹង9,1ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន2 គ្រឿង ,លុយ190.000រៀល និងករណីទី០២កម្លាំងស្នងកានគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញ ស្នងការនគរបាលខេត្តកំពត ធ្វើការស្ទាក់ចាប់បានជនសង្ស័យ១នាក់ នៅខេត្តកំពតឈ្មោះ ជី វណ្ណះ ហៅ ជា សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខណៈជនសង្ស័យបានលួច កាច់បំបែកសោរកម៉ូតូ បានសម្រេចនៅខេត្តព្រះសីហនុ ហើយត្រូវកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគបាលខេត្តកំពតធ្វើការឃាត់ខ្លួនបានដោយជនរងគ្រោះឈ្មោះ ផុន សុភា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។ ចំពោះវត្ថុតាងដែលចាប់យកបានរួមមានម៉ូតូចំនួនពីរគ្រឿង -ម៉ូតូម៉ាកវ៉េវ សេរីឆ្នាំ២០១៤ ពណ៍ខ្មៅ១គ្រឿងនិងទ្រីមសង់ពណ៍ខ្មៅ១គ្រឿង ហើយនៅរសៀលថ្ងៃទី២២ខែសីហានេះ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕
2022/01/29 07:55:58
https://norkorthom.com/2016/08/send-2person-to-prison/
mC4
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបញ្ជាឱ្យយោធិន ការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ | Timely News Network អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបញ្... (ពោធិ៍សាត់)៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូនាយទាហានជាន់ខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខ សំណេះសំណាល កងកម្លាំងជួរមុខ ទិសទី៤ យោធភូមិភាគទី៥ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០១ ខេត្តពោធិ៍សាត់។ ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម អគ្គមេបញ្ជការ វង្ស ពិសេន បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះថ្នាក់ដឹកនាំជួរបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងជួរមុខ ទិសទី៤ យោធភូមិភាគទី៥។ ថ្លែងក្នុងពិធីនេះឯកឧត្ដម អគ្គមេបញ្ជាការ បានលើកសរសើរកងកម្លាំងជួរមុខដែលបានខិតខំប្រឹងប្រែងកសាងពង្រឹងអង្គភាព ការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ជាមួយនឹងការសរសើរនេះ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការ បានមានមតិណែនាំ និងអប់រំសតិអារម្មណ៍កងកម្លាំងជួរមុខ គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ជូន ជាពិសេសជួយរក្សាការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។ ដូចគ្នានេះដែរ យោធិនទាំងអស់ត្រូវមានភាពនឹងន កុំចាញ់បោកឧបាយកលពួកអមិត្តដែលព្យាយាមញុះញង់បង្កើតបញ្ហាផ្សេងៗដើម្បីបំផ្លាញសុខសន្តិភាពនៃប្រទេសរបស់យើង៕ (ឈាង សុងម៉េង)
2019/05/24 02:44:17
http://tnn-news.com/archives/155156
mC4
អស្ចារ្យមែន! ផ្នូរសម្ងាត់ព្រះបាទសូរ្យវរ្ម័នទី២ បុរាណវិទូសន្និដ្ឋានថានៅកំពូលអង្គរជាប់ពាក់ព័ន្ធនឹងព្រះអាទិត្យ! សមរាត្រី» ជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង ២៖២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង ៩៖២១នាទី ប៉ុន្តែព្រឹត្តការណ៍ នៃព្រះអាទិត្យរះទ្បើងតាម និង ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើង នៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬ ជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕
2020/04/06 10:38:02
http://anarchak.com/article/53758
mC4
ក្រុមហ៊ុនToyota រិះគន់យ៉ាងខ្លាំង លើការកំណត់ របស់លោក Trump លើការនាំចូលរថយន្ត - DAP News Posted on 18 May 2019 | 14:07 វ៉ាស៊ីនតោន៖ក្រុមហ៊ុន Toyota Motor Corp បានរិះគន់សេចក្តីសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការប្រកាស ពីការនាំចូលរថយន្តមួយចំនួន ដែលជាការគំរាមកំហែង ដល់សន្តិសុខជាតិ ដោយនិយាយថា ខ្លួនបានផ្ញើសារមួយ ទៅឲ្យក្រុមហ៊ុនផលិតរថយន្តជប៉ុនថា "ការវិនិយោគរបស់យើង មិនត្រូវបានស្វាគមន៍ទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតរថយន្តនេះ កំពុងស្ថិតនៅពាក់កណ្តាល រោងចក្រដំឡើងខុនដូរួមគ្នា ចំនួន១,៦ពាន់លានដុល្លារ និងបានឲ្យដឹងកាលពីខែមីនាថា ខ្លួននឹងវិនិយោគ ១៣ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២១នៅទីនេះ៕ ដោយ៖លី ភីលីព
2019/05/22 07:37:39
https://www.dap-news.com/2019/05/18/%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%98%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93toyota-%E1%9E%9A%E1%9E%B7%E1%9F%87%E1%9E%82%E1%9E%93%E1%9F%8B%E1%9E%99%E1%9F%89%E1%9E%B6%E1%9E%84%E1%9E%81%E1%9F%92/
mC4
ក្រសួងអ​ប់រំ ហាម​សិស្ស​ឈប់​ទទួ​ល​​​ទាន​​អា​​ហា​​ម្តុំបឹង​កេង​កង​១ក្រោ​​យរក​​ឃើញអ្នកវិជ្ជមាន​កូវីដ​២នាក់ - ខ្មែរណាស់ ក្រសួងអ​ប់រំ ហាម​សិស្ស​ឈប់​ទទួ​ល​​​ទាន​​អា​​ហា​​ម្តុំបឹង​កេង​កង​១ក្រោ​​យរក​​ឃើញអ្នកវិជ្ជមាន​កូវីដ​២នាក់ ក្រសួងអប់រំ ហាមសិស្ស-និស្សិតឲ្យឈប់ទទួលទានអាហារ និងប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធអ្នករស់នៅម្តុំសង្កាត់បឹងកេងកង១ បណ្ដោះអាសន្ន ក្រោយបានរកឃើញថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី២នាក់ ស្នាក់នៅបន្ទប់មួយ Apartmentមួយ នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់ក្រសួង អប់រំ កាលពីថ្ងៃទី ១៣ ខែ មេសា។ ក្រសួងប្រកាសថា សូមជូនដំណឹងដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុ​សិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រុងប្រយ័ត្ន ពីការីករាលដាលនៃជំងឺកូវីដ-១៩ ដោយចៀសវាងការទទួលទានអាហារក្រៅផ្ទះបើមិនចាំបាច់ ជាពិសេស​ចៀសវាងការ​ទទួលទានអាហារ និងប្រាស្រ័យទាក់ទង​ជិតស្និទ្ធម្តុំសង្កាត់បឹងកេងកង១សិន។ ក្រសួងបញ្ជាក់ថា ក្នុងកំឡុងពេលនេះក្រុមការងារក្រសួងសុខាភិ​បាលកំពុងបំពេញការ​ងារយ៉ាងយកចិត្តទុកដាក់តាមរកអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយ​ករណីវិជ្ជមាន​កូវីដ-១៩ ថ្មី ២នាក់ខាងលើ។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ ថ្មី ២នាក់ ខាងលើកំពុងសម្រាកព្យាបាលនៅមណ្ឌល​សុខភាព​ចាក់អង្រែក្រោម។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ប្រកាសថា នៅរាជធានីភ្នំពេញ នឹងអាចចូលទៅក្នុងការឆ្លងក្នុងសហគមន៍ទ្រុងទ្រាយតូច ប្រសិន​បើក្រសួងនិងដៃគូពាក់ព័ន្ធ មិនអាចរកឃើញប្រភព​ច្បាស់លាស់នៃករ​ណីឆ្លង​ចុងក្រោយនេះ៕
2020/10/27 23:49:17
https://khmernas.com/%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%9F%E1%9E%BD%E1%9E%84%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86-%E1%9E%A0%E1%9E%B6%E1%9E%98%E1%9E%9F%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%88%E1%9E%94%E1%9F%8B/?fbclid=IwAR0wVnq6GnALizQlVr3wMnzVMF_VxQYZ_wheWQI3gRGMFeqKV4ZwEQ7D-Vo
mC4
អ្នកចាត់ការថ្មីរបស់Real Madridនិយាយទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្រ | សារព័ត៌មាន នគរវត្ត ក្លិបReal Madridបានធ្វើពីធីបង្ហាញអ្នកចាត់ការទូរទៅថ្មីគឺលោកលោក Julen Lopetegui ដែលត្រូវជម្រើសជាតិអេស្ប៉ាញដេញចេញពីតំណែងគ្រូបង្វឹក។ លោក Lopetegui បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ក្រោយមិនបានដឹកនាំព្រឹត្តិការណ៍ដែលកើតឡើង៤ឆ្នាំម្ដងនេះ។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបាននិយាយថា "កាលពីម្សិលមិញ គឺថ្ងៃដែលក្រៀមក្រំបំផុតនៃជីវិតរបស់ខ្ញុំ ចាប់តាំងពីថ្ងៃម្ដាយខ្ញុំបានស្លាប់។ តែយ៉ាងណាក៏ជាថ្ងៃសប្បាយចិត្តជាងគេដែរ។ ខ្ញុំសង្ឃឹមថាមិនទទួលបានអារម្មណ៍ក្ដុកក្ដួលពេកទេ តែខ្ញុំចង់អរគុណដល់ប្រធានក្លឹប និងក្លិប Real Madrid សម្រាប់ការជឿជាក់និងទំនួលខុសត្រូវ"។ អេស្ប៉ាញបានសម្រេចចិត្តបណ្ដេញលោក Lopetegui ក្រោមមូលហេតុព្រមព្រៀងជាមួយ Real Madridស្ងាត់ៗ ដោយមិនផ្ដល់ដំណឹងទៅសហព័ន្ធ ពោលគឺគាត់បាន ប្រាប់តែ៥នាទីមុនពេលក្លិបReal Madridប្រកាស់ព័ត៌មានប៉ុណ្ណោះ។ ចំណែកលោក Florentino Perez ប្រធានក្លិបReal Madrid បាននិយាយការពារដល់ការ សម្រេចចិត្តប្រកាសពត័មានពីការតែងតាំងលោក Julen Lopetegui ជាអ្នកចាត់ការទូទៅថ្មី របស់ខ្លួន។ គាត់បានថ្លែងថា "Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹង Lopetegui នៅក្រោយWorld Cupចប់ឯណោះ។ យើងប្រកាស់ឲ្យដឹងមុនដើម្បីឲ្យមានតម្លាភាព ជៀសវាងពាក្យចរចាមអារាម ដែលអាចប៉ះពាល់ដល់ក្រុមជម្រើសជាតិ" ។ ប្រធានក្លិប Real Madrid ក៏បាននិយាយដាក់ប្រធានសហព័ន្ធបាល់ទាត់ អេស្ប៉ាញលោកLuis Rubiales "យើងចង់ធ្វើការបង្ហាញនេះនៅក្រោយអេស្ប៉ាញ ទទួលជោគជ័យនៅWorld Cupតែយើងត្រូវតែបង្ខំចិត្តធ្វើនៅពេលនេះទៅវិញ"។ លោក Florentino Perezក៏បាននាយទៅកាន់លោក Julen Lopetegui ថា "កំណត់ត្រារបស់អ្នកនៅ ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញល្អដោយមិនធ្លាប់ចាញ់ម្តងឡើយក្នុងចំណោម២០ប្រកួត។ យើងដឹងថាអ្នកមានក្តីសុបិន្ត២គឺចង់ជួយឲ្យអេស្ប៉ាញជោគជ័យនិងបានមកដឹកនាំក្រុមReal Madridដែលខ្លួនស្រលាញ់" ៕ ដេវីត
2019/01/19 22:39:26
http://nokorwatnews.com/%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%85%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8Breal-madrid%E1%9E%93%E1%9E%B7/
mC4
ស្បែកស្ងួត? ម៉ាសផ្សំពីគ្រឿងធម្មជាតិទាំងនេះជួយបាន - Health.com.kh ពត៌មានប្រចាំថ្ងៃ ស្បែកស្ងួត? ម៉ាសផ្សំពីគ្រឿងធម្មជាតិទាំងនេះជួយបាន ស្បែកស្ងួត? ម៉ាសផ្សំពីគ្រឿងធម្មជាតិទាំងនេះជួយបាន ស្បែកមុខស្ងួតមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិធ្វើម៉ាសដើម្បីរក្សាសំណើមស្បែក ​៖ ១. គីវីនិងផ្លែបឺរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរនិងផ្លែគីវីទុំចូលគ្នាឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗ សឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ ក៏ដូចជាកនិងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៉េងប៉ោះឱ្យម៉ដ្ឋ រួចបន្ថែមយ៉ាអួរនិងម្សៅធម្មជាតិចូល។ បន្ទាប់មកលាបល្បាយលើស្បែកមុខនិងក ហើយរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញតាមក្រោយ។ អ្នកអាចផ្លាស់ប្ដូរយ៉ាអួរជាមួយទឹកឃ្មុំនិងទឹកដោះគោស្រស់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែល្ហុងទុំឱ្យម៉ដ្ឋ រួចសឹមលាបលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ ៤. ត្រសក់និងទឹកដោះគោ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតសំបកត្រសក់ចេញជាមុនសិន បន្ទាប់មកសឹមកិនឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយ ស្ករអំពៅ ១ស្លាបព្រាបាយ និងទឹកដោះគោ ១ភាគ៤ពែងចូល។ លាបល្បាយលើមុខនិងក រួចរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញតាមក្រោយ។ ៥. រមៀតនិងប្រេងដូង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀត ១ស្លាបព្រាបាយនិងប្រេងដូង កន្លះស្លាបព្រាបាយចូលគ្នាឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើមុខ ប៉ុន្តែចៀសវាងតំបន់ភ្នែក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ពណ៌លឿងៗជាប់ស្បែកនឹងបាត់ទៅវិញនៅពេលលាងសម្អាតមុខពេលក្រោយ។ អនុវត្តរូបមន្តនេះរាល់យប់មុនពេលចូលគេង ឬនៅពេលព្រឹកមុនពេលងូតទឹក៕
2021/09/17 19:32:59
https://www.health.com.kh/archives/325316
mC4
ក្រសួង​២​និង​ក្រុមហ៊ុន​១​ចុះ​MOU​អនុវត្ត​គម្រោង​បំពាក់​សម្ភារៈ​បច្ចេកទេស​នៅ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ - វិទ្យុវាយោ - VAYO FM Radio ក្រសួង​២​និង​ក្រុមហ៊ុន​១​ចុះ​MOU​អនុវត្ត​គម្រោង​បំពាក់​សម្ភារៈ​បច្ចេកទេស​នៅ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ ដោយ៖ ទេព កោសល្យ 19-01-2019 8:14 am 913 ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ប្រៃសណីយ៍ និង​ក្រុមហ៊ុន Viettel (Cambodia) នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ត្រីភាគី ដើម្បី​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ និង​សម្ភារៈ​បច្ចេកទេស​គាំទ្រ​ការបង្រៀន​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ... ​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ការបំពាក់​បន្ទប់​កុំព្យូព័រ និង​ការបណ្តុះបណ្តាល​មុខវិជ្ជា ICT គឺ​ស្របតាម​គោលនយោបាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​គោលបំណង​ធានា​ឱ្យបាន​ថា សិស្សានុសិស្ស ដែល​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ មានចំណេះដឹង​មូលដ្ឋាន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ បម្រើ​ការងារ និង​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្តមសិក្សា ។​ ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្លែងថា ការអនុវត្ត​គម្រោង​នេះ គឺជា​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​រៀបចំខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថ​ល និង​ឆ្លើយតប​នឹង​បដិវត្ត​-​ឧស្សាហកម្ម​ជំនាន់​ទី​៤ ។​ ​លោក​ថា ធនធានមនុស្ស​ជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ផ្នត់គំនិត​ឌីជីថល គឺជា​សសរ​ទ្រទ្រង់ ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ឌីជីថល​នេះ ។ ​លោក ង្វៀន ថា​ន់​ញួ​ង អគ្គនាយក​ក្រុមហ៊ុន Viettel (Cambodia) ថ្លែងថា ក្រុមហ៊ុន​លោក​ប្តេជ្ញា​ថា នៅតែ​បន្ត​រក្សា​តុល្យភាព ក្នុង​ការរួមចំណែករ​វាង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​សង្គម ។​ ​គូសបញ្ជាក់ថា ការបំពាក់​ឧបករណ៍​សម្ភារៈ​នៃ​គម្រោង​នេះ នឹងធ្វើ​នៅ​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​២០ ដែល​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ការជ្រើសរើស នឹង​រួចរាល់ នៅ​ក្នុងឆ្នាំនេះ ។ ចំណែកឯ​ថវិកា​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង គឺជា​ថវិកា​មូលនិធិ ស​.​អ ដែលជា​ចំណែក​វិភាគទាន​បង់​ដោយ ក្រុមហ៊ុន Viettel (Cambodia) ៕
2020/06/04 10:01:26
https://vayofm.com/news/detail/92752-339520094.html
mC4
អត្ថបទប្លកក្នុងខែធ្នូ 2010 (15) ប្រែព្រោះរេចលិចព្រោះហិន ផែនដីដែលមនុស្សអាស្រ័យនៅសព្វថ្ងៃនេះកំពុងមានដំណើរប្រែប្រួលទៅក្នុងហាយនភាព ការដែលផែនដីប្រែប្រួលព្រោះ អាស្រ័យលោភៈ ទោសៈ ឬ មោហៈរបស់មនុស្សជាចលករ ពោលគឺ មនុស្សប្រើលោភៈក្នុងការច្បាមយកធនាករធម្មជាតិរបស់ ផែនដី យកមកកែច្នៃឲ្យជាវត្ថុសម្ភារៈដែលមនុស្សយល់ថាចាំបាច់ ហើយក៏ប្រើប្រាស់វត្ថុសម្ភារៈទាំងនោះដោយខ្ជះខ្ជាយ ក្នុងការស្រូបទាញយកធនាករធម្មជាតិពីផែនដី មនុស្សត្រូវប្រណាំងប្រជែងគ្នា បុគ្គល ក្រុម សហគម ឬ ប្រទេសណាអាចទាញ យកធនាករធម្មជាតិបានច្រើនជាង ក៏ទំយើថាបុគ្គល ក្រុម សហគម ឬ ប្រទេសនោះស្តុកស្តម្ភ រីកចម្រើន ឬ មានសេដ្ឋកិច្ច… អានត... បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែធ្នូ 31, 2010 នៅម៉ោង 1:00am — មិនមានវិចារ ឆ្នាំចាស់ឆ្គងអ្វី ឆ្នាំថ្មីកែលម្អ អ្វីៗសុទ្ធតែមានចំណុចចាប់ផ្តើមទាំងអស់ ចំណុចចាប់ផ្តើមរបស់ជីវិត គឺ​កំណើត កាលបើមានកំណើត វិវឌ្ឍនាការរបស់ជីវិតក៏ប្រព្រឹត្តទៅដោយដើរចេញពីចំណុចចាប់ផ្តើមនៃជីវិតឆ្ពោះទៅកាន់ចំណុចកណ្តាលនៃជីវិតគឺ ចំណាស់ ក្នុងខណៈដែលជីវិតកំពុងតែប្រព្រឹត្តទៅនោះ ជីវិតក៏ជួបប្រទះនឹងបច្ចាមិត្រគឺ ជម្ងឺ ដែលហូរចូលមកវាយលុកវិថីជីវិត ធ្វើឲ្យជីវិតដើរលើផ្លូវរលាក់រលោត ធម្មតា ការដើរលើផ្លូវរលាក់រលោត មិនដែលធ្វើឲ្យអ្នកដំណើរមានសេចក្តីសុខនោះទេ តែងតែទទួលរងនូវការឈឺចុកចាប់ខ្លះជាធម្មតា បុគ្គលដែល ដើរលើផ្លូវរលាក់រលោត… អានត... បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែធ្នូ 30, 2010 នៅម៉ោង 7:12am — មិនមានវិចារ ចូលចិត្តរឿងពិតគិតបានត្រូវ(ត) បុគ្គលដែលផ្តួលខ្លួនដោយខ្លួនឯង​តែងជាអ្នកស្គាំងស្គមអាប់សំបុរ​អ្នកដែលបានចែកឋានទៅហើយ​រមែងរស់ឡើងវិញមិនបានដោយការយុំសោកខ្សឹកខ្សួលនោះឡើយ​ហេតុនេះការយុំសោកគឺជាការឥតអំពើ។ពួកសត្វលោកតែងសម្គាល់ថាខ្លួនមានអាយុវែង​ដោយអាការះណាៗ​តែការសម្គាល់នោះរមែងផ្សេងអំពីអាការះនោះៗព្រោះការព្រាត់ប្រាសនិរាសតែងមានប្រាកដ​ដូច្នោះអ្នកចូរមើលបរិយាយរបស់សត្វលោកចុះ​បើទុកជាអាចរស់បានអស់រយនៃឆ្នាំឬលើសជាង​ប៉ុន្តែសេចក្តីព្រាត់ប្រាស់ចាកពពួកញាតិរមែងមាន​ព្រោះថាសត្វក្នុងលោកនេះតែងលះចោលជីវិតជាធម្មតា។ព្រោះហេតុនេះអ្នកដែលបានស្តាប់ព្រះធម៌របស់ព្រះអរហន្ត… អានត... បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែធ្នូ 15, 2010 នៅម៉ោង 11:36pm — មិនមានវិចារ ចូលចិត្តរឿងពិតគិតបានត្រូវ ជីវិតសត្វលោកមិនមានកំណត់​មិនដឹងចាប់ផ្តើមពីត្រឹមណាទៅចប់ត្រឹមណា​មិនមានអ្នកណាមួយអាចដឹងបានឡើយ​ជីវិតជារបស់ក្រផងតិចផង​និងប្រកបដោយសេចក្តីទុក្ខផង។ពួកសត្វដែលកើតឡើងហើយមិនស្លាប់រមែងមិនមានឡើយ​ព្រោះសេចក្តីចាស់ទ្រុឌទ្រោមគ្រាំគ្រាតែងមានជាធម្មតា​ផ្លែឈើទុំតែងភ័យអំពីការជ្រុះនៅពេលព្រឹក​សត្វទាំងឡាយតែងភ័យអំពីសេចក្តីស្លាប់អស់កាលជានិច្ចយ៉ាងនោះដែរ។ភាជន៍ដីទាំងឡាយដែលស្មូនឆ្នាំងបានធ្វើហើយ​ភាជន៍ទាំងអស់នោះសុទ្ធតែមានកិរិយាបែកធ្លាយទៅវិញនៅទីបំផុត​យ៉ាងណាមិញជីវិតរបស់ពួកសត្វទាំងឡាយក៏យ៉ាងនោះដែរ។ពពួកជនក្មេងក្តីចាស់ក្តីពាលក្តីបណ្ឌ… អានត... បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែធ្នូ 15, 2010 នៅម៉ោង 11:09pm — មិនមានវិចារ វិសជ្ជនា ខ្ញុំព្រះកុណាសូមឪកាសក្រាបបង្គំចំពោះអង្គធម្មសាកច្ឆា​សូមសួរថាតើពាក្យ​ទុក្ករកិរិយា​និងពាក្យ​អត្តកិល្លះមថានុយោគ​តើពាក្យទាំងពីរនេះមានន័យខុសគ្នាដូចម្តេច?​ហើយតើគេអាចពោលថាព្រះពុទ្ធបានធ្វើអត្តកិល្លះមថានុយោគបានឬទេ?សូមអង្គធម្មសាកច្ឆាមេត្តាជួយពន្យល់ជាធម្មទានដើម្បីបានជាធម្មះសប្បាយដល់សាធុជនផង​និងដើម្បីបានជាប្រយោជន៍ក្នុងការប្រើប្រាស់ពាក្យពេជន៍ឲ្យបានត្រឹមត្រូវផង។ ទី២​សូមសួរថា​ហេតុអ្វីក៏កល្យាណជនទាំងឡាយបានស្តាប់ព្រះធម៌ហើយនៅតែមិនអស់កិលេស?​ដែលចាស់ៗតែងពោលថាគាត់បានសំរេចធម៌ហើយៗដូច្នេះ​តើការបានសម្រេចធម៌នេះតើដ… អានត... បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែធ្នូ 14, 2010 នៅម៉ោង 4:04am — មិនមានវិចារ សូមក្រាបថ្វាយបង្គំព្រះរតនត្រ័យ ក្រាបថ្វាយបង្គំព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះដោយក្តីគោរពស្មើដោយជីវិត!គោរពកោតក្រែងដ៏ក្រៃលែងចំពោះព្រះមហាទុក្ករកិរិយារបស់ព្រះអង្គដើម្បីស្វែងរកពន្លឺត្រាស់ដឹង​យកមកប្រោសសត្វលោក​ក្នុងព្រះត្រៃបិដកខ្មែរ​លេខ២០ចាប់ផ្តើមអំពីទំព័រទី២៩៣​បន្ទាត់គឺខ្ញុំព្រះករុណាមិនបានចាំច្បាស់នេះចាត់ជាការធ្វេសប្រហែសដ៏ធំព្រោះតែត្រូវមោហះអវិជ្ជារួបរឹត​សូមព្រះរតនត្រ័យមេត្តាអត់ទោសនិងលើកលែងទោសដល់សត្វល្ងង់ខ្លៅ​ជាសត្វវង្វេងមិនឈ្លាស​ជាជនថយថោកដូចជារូបខ្ញុំព្រះករុណា​ដែលត្រូវជរាកំពុងតែតាំងមាំ​!​សម័យណាដែលខ្ញុំព្រះករុណារលឹកនឹកឃើញដល់ព្រះមហ… អានត... បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែធ្នូ 14, 2010 នៅម៉ោង 3:26am — មិនមានវិចារ គ្រួសារឃ្មុំ គួរមើលគំរូការរស់នៅរបស់សហគមន៍ឃ្មុំ​មិនដែលបែកបាក់សាមគ្គី​រក្សាមារយាទថ្លៃថ្នូរមិនដែលរោមគ្រឿងអសោច​មានតែការងារល្អនាំមកនូវភាពចំរុងចំរើនដល់ផែនដីដោយបង្កើតពូជធារដ៏សំបូរបែបឲ្យធម្មជាតិ​ត្រឹបត្រងលំអងផ្កាណាមិនដែលឲ្យផ្កានោះបាក់បែកស្រទាប់វិនាសខ្ចាត់ខ្ចាយ​រក្សាសុខដល់សាច់ញាតិដោយកិច្ចកលដែលមិនបៀតបៀនខ្លួនឯងនិងមិនបៀតបៀនដល់អ្នកដទៃ​ជិតដល់សំបុកធ្វើជាហើរខ្ពស់ដើម្បីឲ្យបច្ចាមិត្រយល់ថាផ្ទះខ្លួននៅឆ្ងាយ​ហើយគេពិបាកមើលឃើញទាន់ព្រោះត្រូវហើរយ៉ាងលឿន​នៅឆ្ងាយពីសំបុកទើបហ៊ានហើរទាប។បើគេបៀតបៀនខ្លួនមុនទើបបញ្ចេញអាវុធតបត​គោរពបទបញ្ញត្តិរ… អានត... បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែធ្នូ 13, 2010 នៅម៉ោង 3:33am — មិនមានវិចារ សិទ្ធិមនុស្សគឺអ្វី? របស់ខ្លួនដែរ សិទ្ធិដែល​មនុស្សមួយចំនួនតែងតែនិយាយដោយមិនយល់នោះបានក្លាយទៅជាសិទ្ធិទំនើងឬអំពើចិត្ត ក្នុងន័យនេះ មនុស្សកំពុង ប្រើសិទ្ធិនេះជាឧបករណ៍ក្នុងការធ្វើសកម្មភាពមិនគួរគប្បី ព្រោះហេតុនោះ សិទ្ធិទើបត្រូវបែកចែក ជា ២ យ៉ាង គឺ សម្មាសិទ្ធិ និង មិច្ឆាសិទ្ធិ សម្មាសិទ្ធិ គឺ… អានត... បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែធ្នូ 10, 2010 នៅម៉ោង 4:30am — មិនមានវិចារ សួស្តីប្រីយមិត្តទាំងអស់ សួស្តីប្រីយមិត្តទាំងអស់ អានត... បញ្ចូលដោយ ni ក្នុងខែធ្នូ 9, 2010 នៅម៉ោង 3:32pm — ខ្ញុំព្រះករុណាមានចម្ងល់ជាទំងន់​សូមគុណម្ចាស់មេត្តាជួយស្រោចស្រង់ផង​!​ខ្ញុំព្រះករុណាបានអានសៀវភៅជំនួយសតិភាគ៨របស់លោគ្រូអគ្គបណ្ឌិត​ប៊ុត​សាវង្ស​បានឃើញឃ្លាពន្យល់ថា​សមាធិឥតសារះ​ជាផ្លូវវាង​ធ្វើឲ្យយឺតយ៉ាវក្នុងវដ្តះ​!​ខ្ញុំកូណាប្រឹងគិតសឹងបែកខួរហើយ​ប្រឹងពិចារណាពន្យល់ខ្លួនឯង​ដើម្បីរកឲ្យឃើញតាមចម្លើយនេះ​ប្រឹងពិនិត្យក្នុងបិដក​ឃើញតែព្រះលោកថា​មិនគោរពសមាធិនាំឲ្យព្រះសទ្ធម្មវិនាស​សមាធិជាបទដ្ឋានវិបស្សនា​ភិក្ខុក្នុងសាសនានេះចូលកាន់ព្រៃស្ងាត់​ចូលកាន់ផ្ទះស្ងាត់​តាំងកាយឲ្យត្រង់បែរមុខតំរង់ឆ្ពោះព្រះកម្មដ្ឋាន​ប្រារព្ធចម្រើ… អានត... បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែធ្នូ 9, 2010 នៅម៉ោង 3:38am — ស្លាប់ដូចរស់របស់បណ្ឌិតអម្បេទការ(3) នៅមុនពេលដែលមានពិធីឆ្លងពុទ្ធជយន្តី យើងដឹងហើយថាឥណ្ឌានៅពេលនោះពុទ្ធមាមកជនចាត់ជាអម្ភោហារិក គឺ សឹងតែគ្មាន ប៉ុន្តែហេតុអ្វីបានជាមានពិធីឆ្លងនេះឡើង? ចម្លើយនេះបានត្រូវលោកយ្វាហ៍ រ៉ាល នេរូហ៍ពោលប្រាស្រ័យ ក្នុងអង្គប្រជុំលោកសភា(រដ្ឋសភា)អំពីការរៀបចំពិធីឆ្លងពុទ្ធជយន្តីថា "ព្រះពុទ្ធជាម្ចាស់ទ្រង់ជាភារតោរសស្រួចស្រាល់ និងឈ្លាសវៃបំផុតរបស់ឥណ្ឌា ក្នុងពិភពលោកនេះពោរពេញទៅដោយ ចលាចល អាឃាតព្យាបាទ និង ហិង្សា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ចែងចាំងពន្លឺភ្លឺត្រចះដូចដួងអាទិត្យដែល… អានត... បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែធ្នូ 8, 2010 នៅម៉ោង 4:34am — មិនមានវិចារ ស្លាប់ដូចរស់របស់បណ្ឌិតអម្បេទការ(2) ក្រោយពីត្រឡប់មកដល់ជាតិភូមិវិញហើយ បណ្ឌិតអម្បេទការបានចូលធ្វើការងារជាបាឋកថាចារ្យនៅវិទ្យាល័យ សិទណាម(Sydenham College)ក្នុងទីក្រុងបុម្បេយ្យ(ฺBombay)នៅខែវិច្ឆិកា ឆ្នាំ ១៩១៨ ។រាជកុមារនៃក្រុងគោរក្ខបុរៈទ្រង់មានព្រះទ័យមេត្តាករុណាដូចយ៉ាងមហារាជានៃក្រុងបារោដាដែរទ្រង់ប្រាថ្នានឹងកម្ចាត់ និងលុបបំបាត់អយុត្តិធម៌ដែលសង្គមហិណ្ឌូប្រកាន់រើសអើងវណ្ណៈ ទ្រង់ជ្រោមជ្រែងមនុស្សអធិសូទ្រឲ្យចូលមកបម្រើ រាជការក្នុងក្រុងគោរក្ខបុរៈ សូម្បីតែទ្រម័កដំរីក៏ទ្រង់ជ្រើសរើសយកអធិសូទ្រដែរ ព្រះអង្គឧបត្ថម្ភ… អានត... បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែធ្នូ 7, 2010 នៅម៉ោង 3:30am — មិនមានវិចារ ស្លាប់ដូចរស់របស់បណ្ឌិតអម្បេទការ(1) ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ2010 ចាត់ជាថ្ងៃស្រដៀងនឹងថ្ងៃមរណៈរបស់បណ្ឌិតចណ្ឌាលម្នាក់ក្នុងប្រទេសឥណ្ឌាឈ្មោះថា អម្បេទការ(Dr.Ambedkar) ជាបុគ្គលម្នាក់ដែលពុទ្ធសាសនិកជនខ្មែរគប្បីសិក្សាប្រវត្តិជីវិតរបស់គាត់ ព្រោះជាជីវិតដែល រស់នៅក្រោមគំនាបរបស់វណ្ណៈជិះជាន់ គាត់ជាមនុស្សកើតក្នុងវណ្ណៈទាបបំផុតក្នុងប្រទេសឥណ្ឌា ប៉ុន្តែជាអ្នកមានចិត្តខ្ពស់ បំផុតក្នុងការតស៊ូនឹងមនុស្សវណ្ណៈផ្សេងដែលប្រកាន់រើសអើងនឹងវណ្ណៈចណ្ឌាលរបស់គាត់ ហេតុនោះខ្សែជីវិតរបស់… អានត... បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែធ្នូ 6, 2010 នៅម៉ោង 11:00am — មិនមានវិចារ រនោចផុតហើយលែងមានខ្នើត! ក្នុងសាលាឆាន់នាព្រឹកមួយ​ព្រះអរហន្តមួយអង្គបានចេញចាកសមាបត្តិហើយពោលថា​ព្រះច័ន្ទមានដល់រាប់រយ​ទីបំផុតរកតែមួយបំភ្លឺលោកគ្មាន​!​នេនឯទៀតស្តាប់មិនយល់ក៏នាំគ្នាសើចគឹលឡើង(កត់ត្រាក្នុងគម្ពីរមហាយាន​គម្ពីរឈូករ័ត្នន៍)។ប្រស្នានោះឥឡូវរកឃើញហើយ​របាយការណ៍របស់ក្រុមហ៊ុនណាសាបានបង្ហាញថា​គេបានរកឃើញ​ព្រះច័ន្ទឬភពរណប​របស់ផែនដីមានដល់ទៅ១១១ភព​ហើយព្រះច័ន្ទដែលយើងបានមើលឃើញសព្វថ្ងៃ​ក្នុងឆ្នាំ២០២០នឹងឃ្លាតឆ្ងាយពីផែនដីប្រមាណ៤៥​០០០គមថែមទៀត​ព្រោះតែមានការបំផ្លិចបំផ្លាញបរិដ្ឋានធម្មជាតិធ្វើឲ្យខូចទំនាញផែនដី។កាលកំលុងឆ្នាំទសវត្សទី៦០ឬ៧០​វេល… អានត... បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែធ្នូ 6, 2010 នៅម៉ោង 5:16am — មិនមានវិចារ ហាត់ស្គាល់ដំណើរធម្មជាតិ ត្រូវពិចារណាពីសញ្ញា១០យ៉ាង​១អនិច្ចសញ្ញា(ពិចារណាឲ្យឃើញរូប​វេទនា​សញ្ញា​សង្ខារ​វិញ្ញាណថា​មិនទៀងក្នុងបញ្ញាដ៏មុត)​២អនត្តសញ្ញា(​ពិចារណាឃើញអ្វីៗមិនឋិតក្រោមអំណាចយើង​បង្គាប់បញ្ជាមិនបាន​អ្វីៗប្រព្រឹត្តិទៅតាមហេតុបច្ច័យមិនមានធម៌កើតឡើងទោលតែឯង​មានអន្តរអំពើរវាងគ្នាក្នុងធម្មជាតិនាំឲ្យមានការកើតរលត់ជាធម្មតា)​៣អសុភសញ្ញា(ពិចារណាឲ្យឃើញថារបស់ទាំងពួងជាខាងក្នុងនិងខាងក្រៅជារបស់មិនស្អាត)​៤អាទីនវសញ្ញា(ពិចារណាឲ្យឃើញថារូបកាយមានទុក្ខទោសច្រើន​ដោយរោគ​ដោយសេចក្តីត្រូវការ​ដោយការផ្គត់ផ្គង់ថែទាំ​)​៥បហានសញ្ញា(ពិចារណាលះកាត់ការគិតមិនល្… អានត...
2013/06/20 00:40:00
http://www.khmerbuddhism.ca/profiles/blog/list?month=12&year=2010
mC4
រថយន្តដឹកដំឡូងមីរបស់ថៃក្រឡាប់កិនមនុស្សស្លាប់ម្នាក់នៅស្រុកម៉ាឡៃ | សារព័ត៌មាន នគរវត្ត ប៉ោយប៉ែត៖ បុរសម្នាក់រងរបួសធ្ងន់ដោយរថយន្តដឹកដំឡូងមីរបស់ថៃបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវ​កោងបានក្រឡាប់ទ្រុងឡានក្រោយសង្កត់លើ បានស្លាប់ខណៈដឹកដល់មន្ទីរពេទ្យ ។ ហេតុ​ការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី​ ១៦ ខែមករា ឆ្នាំ២០១៩​ វេលា​ម៉ោង​ ៤​ និង​ ១៥នាទីរសៀល​ នៅលើផ្លូវជាតិ​លេខ​៥៩​ ត្រង់ចំណុច​ ភូមិកណ្តាល​ ឃុំម៉ាឡៃ​ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនរងគ្រោះ​ឈ្មោះសុង លីភេទ ប្រុស អាយុ៣០ឆ្នាំរស់នៅភូមិជ្រោងស្តៅ ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបានស្លាប់ ។ ចំណែកបើកបររថយន្តឈ្មោះ សិត ថាផនសុរៈ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ត្រាច ឃុំតាឃង់ ស្រុក សាំខៈ ខេត្ត សុរិន្ទ ប្រទេសថៃ ។ លោកអធិការបានបន្តថា៖មុនពេលកើតហេតុជនរងគ្រោះមកចូលរួមរៀបអារពាហ៍ពិពាហ៍ បង​ប្អូន​នៅភូមិខ្លាងាប់ អូរសំព័រ ស្រុកម៉ាឡៃ ហើយឈ្លាតពេលទៅលេងបងប្អូន នៅភូមិដូង ឃុំម៉ាឡៃ ដោយបើកបរម៉ូតូ ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុខាងលើ រៀបបត់ម៉ូតូចូលផ្ទះបង​ប្អូន ស្របពេលនោះមានរថយន្តធុនធំរបស់ថៃដឹកដំឡូងមី បើកក្នុងទិសដៅស្របគ្នា យ៉ាងលឿន ដល់ចំណុចកើតហេតុជាកន្លែងផ្លូវកោងក៏ក្រឡាប់ បណ្តាលឲ្យទ្រុងរថយន្តសង្កត់ទៅលើជនរងគ្រោះ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលដឹកទៅដលើមន្ទីរពេទ្យ ។ លោកអធិការបានបញ្ជាក់ថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកបានចុះទៅដល់នឹបានធ្វើការចាប់ឃាត់អ្នកបើកបររថយន្តមកអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំ រឿងតាមនិតិវិធីច្បាប់ ។ចំណែកម៉ូតូនិងរថយន្ត យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង​ចាំ​ធ្វើការដោះស្រាយជាមួយម្ចាស់រថយន្តនៅពេលក្រោយ ៕ វណ្ណា
2019/02/24 03:38:00
http://nokorwatnews.com/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%8A%E1%9F%86%E1%9E%A1%E1%9E%BC%E1%9E%84%E1%9E%98%E1%9E%B8%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%90%E1%9F%83/
mC4
លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយ​លោក ហ៊ុន សែន | ខ្មែរស្ថាបនា Lengkhun June 14, 2017 លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយ​លោក ហ៊ុន សែន2017-06-14T12:35:42+00:00 feature, នយោបាយ, ព័ត៌មានជាតិ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បេ្តជ្ញា​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយនឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។ លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ទាំង​ឡាយ​ដែល​ហាម​លក់​សំបុត្រ​យន្តហោះ​ឲ្យ​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨។ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិការ​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៣ មិថុនា ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរីភាព ត្រឹមត្រូវ និង​ស្មើភាព​គ្នា​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​បើក​ទ្វារ​ឲ្យ​លោក​ចូល​ប្រទេស​ដើម្បី​ប្រកួតប្រជែង​គ្នា​តាម​លក្ខណៈ​ប្រជាធិបតេយ្យ៖ «ដូច្នេះ​អត់​មាន​ក្រុមហ៊ុន​យន្តហោះ​ណា​ហ៊ាន​ដឹក​រូប​ខ្ញុំ​ទេ ពីព្រោះ​លោក ហ៊ុន សែន បាន​គំរាម​ថា ប្រសិនបើ​ក្រុមហ៊ុន​យន្តហោះ​ណា​ហ៊ាន​ដឹក​រូប​ខ្ញុំ​មក​ដល់​ទឹក​ដី​ប្រទេស​កម្ពុជា គឺ​បិទ​ទ្វារ​មិន​អោយ​អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​យន្តហោះ»។ រហូត​មក​ទល់​ពេល​នេះ លោក សម រង្ស៊ី នៅ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ដែល​គ្រប់គ្រង​ដោយ​របប​របស់​លោក ហ៊ុន សែន ច្រើន​រាប់​មិន​អស់​រហូត​ដល់​នាំ​ឲ្យ​មាន​ការ​ដាក់​បទបញ្ជា​តឹងរ៉ឹង​ដល់​រាល់​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ទាំង​ឡាយ​មិន​ឲ្យ​លក់​សំបុត្រ​យន្តហោះ​ដល់​លោក​ថែម​ទៀត។ លោក សម រង្ស៊ី អះអាង​ថា លោក​មិន​ខ្លាច​ជាប់​គុក​នោះ​ទេ ប្រសិនបើ​លោក ហ៊ុន សែន បើក​ច្រក​ឲ្យ​លោក​ចូល​ស្រុក​វិញ។ លោក​បន្ត​ថា លោក ហ៊ុន សែន បើក​ច្រក​ពេល​ណា​គឺ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ពេល​នោះ៖ «គ្មាន​នរណា​គេ​ហ៊ាន​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទេ ប្រសិនបើ​លោក ហ៊ុន សែន គាត់​ឈ្នះ​ឆ្នោត​តែ​ម្នាក់​គាត់​ដោយ​គ្មាន​គូប្រកួត​នោះ ហើយ​គូ​ប្រកួត​តែមួយ​ដែល​អាច​តតាំង​ជាមួយ​គាត់ បាន​គឺ សម រង្ស៊ី ហើយ សម រង្ស៊ី ដែល​តំណាង​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​កម្ពុជា វិញ អោយ​ទាន់​ពេល​វេលា»។ លោក សម រង្ស៊ី បញ្ជាក់​ថា តួនាទី​របស់​លោក​ក្នុង​គណបក្ស​នៅ​ពេល​លោក​មាន​វត្តមាន​នៅ​កម្ពុជា មិន​សំខាន់​នោះ​ទេ​អ្វី​ដែល​សំខាន់ គឺ​គណបក្ស​អាច​ជ្រើសរើស​មនុស្ស​ម្នាក់​ដែល​អាច​តតាំង​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​ប្រកួតប្រជែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន៖ «មិន​សំខាន់​ខ្ញុំ លោក កឹម សុខា ឬ​មួយ​នរណា​នោះ​ទេ អោយ​តែ​គណបក្ស​ឯកភាព​គ្នា​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ថា យើង​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយ​ដើម្បី​តតាំង​ជាមួយ​លោក ហ៊ុន សែន»។ លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ដល់​គណបក្ស​តូចតាច​ទាំង​អស់ រួម​ទាំង​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផង ឲ្យ​ចូលរួម​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ សំរាប់​ប្រកួតប្រជែង​ការ​បោះឆ្នោត ឆ្នាំ​២០១៨ ខាង​មុខ៕ ប្រភព៖ RFA « លទ្ធផលដ៏ចម្លែកស្លុតរន្ធត់បំផុត ដែលស្រ្តីម្នាក់ផឹកស្រា «ក្លែម» ធុរេន កំពុងកក្រើកពេញផ្ទៃប្រទេសថៃ (មានវីដេអូ) ជ័យយោ! ប្តីប្រពន្ធ១គូរំភើបចិត្តឡើងស្រក់ទឹកភ្នែក ពេលពិនិត្យទឹកនោមឃើញមាន… បន្ទាប់រៀបការស្ទើរអស់សង្ឃឹម៣ឆ្នាំ »
2019/08/21 06:07:36
https://www.ksn-news.com/2017/06/14/71174.html
mC4
ហេតុតែគូគេ! ស្នេហារវាងនារីម៉ាប់ឃ្យូដ និង បុរសសង្ហាម្នាក់ កំពុងផ្ទុះល្បីពេញ Facebook – khnewsdaily ស្នេហា! តើស្នេហាជាអ្វីទៅ? ហេតុអ្វី មនុស្សគ្រប់គ្នាត្រូវការវាម្ល៉េះ? តាមពិតទៅស្នេហា វាជាអាហារដ៏មានឱជារសផ្អែម សម្រាប់បេះដូង នឹងផ្តល់នូវថាមពល នៃភាពជឿជាក់សម្រាប់ជីវិត។ ពេលខ្លះស្នេហាក៏ជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការរុញច្រានយើងឱ្យមានការតស៊ូក្នុងជីវិតផងដែរ។ ម្យ៉ាងវិញទៀត ស្នេហាគឺជាការស្រលាញ់ដែលគ្មានលក្ខខណ្ឌ ការរើសអើង ការប្រកាន់ភេទ ពណ៌សម្បុរ ទាបខ្ពស់ ឬ ស-ខ្មៅ អ្វីឡើយ។ ក្រឡេកមកមើល គណនីយហ្វេសប៊ុក ដែលមានឈ្មោះថា Marnie Chozas Hollie ឯនេះវិញ បានបង្ហោះរូបភាព ដ៏ផ្អែមល្ហែម ជាច្រើនសន្លឹកជាមួយគូស្នេហ៍ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង នឹងបានចែកចាយបន្តទៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។ អ្វីដែលយើងមើលឃើញ នឹងចាប់អារម្មណ៍បំផុតនោះគឺ ខាងស្រីមានរាងម៉ាប់ខ្លាំង រីឯខាងប្រុសវិញគឺមានរូបរាងសង្ហា ប្រកបដោយមន្ដស្នេហ៍ម្នាក់ទាក់ទាញបំផុត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ សម្រាប់គូស្នេហ៍នេះវិញ គេមិនបានគិត ឬខ្វល់ខ្វាយ ពីពាក្យសម្តីមនុស្សខាងក្រៅទេ អ្វីដែលសំខាន់នោះ គឺពួកគេស្រលាញ់គ្នា ដោយបេះដូងបរិសុទ្ធ និងគ្មានលក្ខខណ្ឌ។ នេះគឺជា ទឡ្ហីករណ៍មួយដ៏សំខាន់ក្នុងការបង្ហាញដល់មនុស្សគ្រប់គ្នាឱ្យកាន់់តែយល់ច្បាស់ថា អ្វីទៅជាស្នេហាដ៏ពិតប្រាកដ ។ហេតុនេះហើយទើបបានជា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនភ្ញាក់ផ្អើល នឹងបានលួចសរសើរគ្រប់ៗគ្នាថា លើលោកនេះពិតជាមានស្នេហាពិតមែន ក្ដីស្រឡាញ់ពិតមិនគិតពីរូបរាងឡើយ ។ មិនតែប៉ុណ្ណោះ មានមហាជនជាច្រើន ក៏បានជូនពរឱ្យគូស្នេហ៍មួយគូនេះ ស្រឡាញ់គ្នាឱ្យបានយូរ និង ចង់ឃើញពួកគេ បង្កើតគ្រួសារដ៏មានសុភមង្គលមួយ ៕
2020/10/29 07:56:10
http://www.khnewsdaily.com/archives/5856
mC4
លេងល្បិច​បន្លំ​ក្នុង​កញ្ចប់​បារី រួច​ដាក់​ហោ​ប៉ៅ​ខោ នៅ​តែ​គេច​មិន​រួច - Koh Santepheap Daily លេងល្បិច​បន្លំ​ក្នុង​កញ្ចប់​បារី រួច​ដាក់​ហោ​ប៉ៅ​ខោ នៅ​តែ​គេច​មិន​រួច ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្រោយ​ពេល​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ច្រកចូល​ក្នុង​កញ្ចប់​បារី រួច​ដាក់​ក្នុង​ហោប៉ៅ​ខោ ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ស្ថិត​ក្នុងភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ចុង​ផ្លាស់​បាន​ធ្វើការ​ស្ទាក់​ឃាត់​មុខ​សញ្ញា​ដែល​សង្ស័យ​ថា រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ គឺ​ឈ្មោះ ជួន ម៉េ​ង​លាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​កោះ​តា​ង៉ោ​ល ឃុំ​សូ​គង់ ស្រុក​កងមាស ខេត្តកំពង់ចាម ។ ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ហើយ​ពេល​ដែល​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ឆែកឆេរ​នៅ​លើ​ដងខ្លួន​របស់​ជន​សង្ស័យ ស្រាប់តែ​រក​ឃើញ​ម្ស៉ៅ​ក្រាម ពណ៌​ស​ថ្លា ដោយ​សង្ស័យ​ថា ជា​សារធាតុ​ញៀន​មួយ​កញ្ចប់​ដែល​បាន​ច្រកចូល​នៅ​ក្នុង​កញ្ចប់​បារី រួច​ដាក់​ចូល​ក្នុង​ខោ​ប៉ៅ​ខោ​ខា​ប៊​យ​របស់​ជនសង្ស័យ​។ បច្ចុប្បន្ន​នេះ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)
2020/04/04 17:49:59
https://www.kohsantepheapdaily.com.kh/article/1021154.html
mC4
ឈ្វេងយល់ពីប្រវត្តិនៃពិធីបុណ្យមាឃបូជា | សារព័ត៌មាន នគរវត្ត ឈ្វេងយល់ពីប្រវត្តិនៃពិធីបុណ្យមាឃបូជា ភ្នំពេញ៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារសំខាន់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែល នឹង បុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវា រណា (ចេញវស្សា)។ តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? នៅពេលនេះ កាសែតនគរវត្ត សូមលើកយកប្រវត្តិនៃ ពិធីបុណ្យនេះ មកជម្រាបជូនប្រិយមិត្តអ្នកអានបានជ្រាបដូចតទៅ៖ ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុង វត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋ របស់ព្រះបាទពិម្ពិសារក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹងអនុត្តរសម្មា សម្ពោធិញ្ញាណកន្លងហើយបាន៩ខែគឺមុ​ន ព.ស.៤៥ ឆ្នាំ ។ មូលហេតុសំខាន់ដែលព្រះសង្ឃ សមណៈទូតទាំងនោះមកជួបប្រជុំគ្នាក្នុង វត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែ មាឃនោះត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ។ ក្នុងថ្ងៃសិវរាត្រីនេះសាស​និក ព្រាហ្មណ៍តែងប្រារព្ធពិធីលាងជម្រះបាប បូជាព្រះសិវៈ ព្រោះហេតុនោះព្រះ​សង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ ព្រះបរមសាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរ ចេញពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន ។ សូមជម្រាបថា ព្រះ ស​ង្ឃ​​ដែល​ធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធ​ធម៌នោះមិនមែនធ្វើដំណើរទៅព្រមគ្នាទាំង​១.២៥​០ អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅ តែមួយអង្គឯងប៉ុណ្ណោះមានន័យថា ធ្វើ​ដំណើរ​ទៅដាច់ដោយឡែកពីគ្នា ។ ការណ៍​ដែល​ព​្រះសង្ឃអង្គនីមួយៗធ្វើដំណើរ​ទៅ​វត្តវេឡុ​វ័ន​ដោយមិនបានណាត់ទុក​ជាមុន​ដូចជាណាត់តាមទូរស័ព្ទឬអុីនធើ​ណេត​ជាដើមទើបចាត់ជាហេតុការណ៍អស្ចារ្យ ។ ព្រោះតែអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសនោះសម្តែងឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១, ២៥០​អង្គនោះដោយទ្រង់ កំណត់គោល នយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធ សាសនា៥ចំណុចគឺ៖ ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធនិង វាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វ កិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើក ស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើងការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធសាសនាមិនមែនជាការងារ ធ្ងន់ធ្ងរឡើយ ។ ផ្ទុយទៅវិញជាការជួយ លើកស្ទួយគុណភាពជីវិតផ្នែកចិត្តវិញ្ញាណ របស់ខ្លួនឲ្យប្រសើរឡើងតាមគោលការណ៍ ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ព្រមពោល គឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង ។ សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះនិង អញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីលនិងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មា សម្ពុទ្ធដែលព្រះអង្គបានបង្កើតព្រះពុទ្ធ សាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួក យើងទាំងអស់គ្នា ៕ ហេង សូរិយា
2019/04/21 15:13:01
http://nokorwatnews.com/archives/266324
mC4
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
52